
ស្វែងយល់
អាម៉ាប៉ាប៉ាញ៉ូសនេះបើយោងតាម លោក ម៉ៅ ពិសិដ្ឋ បានរៀបរាប់លើបណ្តាញសង្គម Facebook ថា៖ រូបភាពចុងក្រោយក្នុងជិវិតជាអ្នកបម្រើការងារក្នុងវិស័យកីឡា (ផ្សព្វផ្សាយពីកីឡាកម្ពុជា)។ វាពិតជារឿងគួរឱ្យសោកស្តាយណាស់ដែល FOX Sports ត្រូវដកចេញពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រោយពីទិញយក FOX បានហើយ ក្រុមហ៊ុន Disney បានប្តូរយុទ្ធសាស្ត្រ ដោយលែងផ្តោតលើអត្ថបទកីឡា តែបង្វែរទិសទៅផ្តោតលើវីដេអូវិញដើម្បីអាចដាក់ពាណិជ្ជកម្មនៅលើវីដេអូបាន តែវីដេអូភាគច្រើនដែលពួកគេផ្តល់ឱ្យជាវីដេអូពាក់ព័ន្ធនឹងបទសម្ភាសន៍គ្រូបង្វឹក ដែលមិនទាក់ទាញអ្នកគាំទ្របាល់ទាត់យើងនោះទេ។
ជាចុងក្រោយ Disney បានសម្រេចបិទ FOX Sports Asia ចោលតែម្តង ដោយបង្វែទៅ ESPN ជាអង់គ្លេសវិញ ដែលមានន័យថាលែងមាន FOX Sports សម្រាប់ កម្ពុជា ថៃ ភូមា វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ជាដើម។ និយាយរួម FOX Sports Asia ត្រូវបានច្របាច់បញ្ចូលជាមួយ ESPN។ ការពិតខ្ញុំមិនមែនជាអ្នកជំនាញកីឡាអីនោះទេ តែការដែលខ្ញុំព្រមទទួលការងារនេះពី FOX គឺដោយយល់ថាវាជាឱកាសដែលខ្ញុំអាចជួយផ្សព្វផ្សាយពីកីឡាកម្ពុជា។ ក្នុងរយៈពេលជាង ៣ឆ្នាំនោះ យើងបានសរសេរអត្ថបទជាច្រើនដែលផ្សព្វផ្សាយពីវិស័យកីឡានៅកម្ពុជា ជាពិសេសគឺបាល់ទាត់ និងប្រដាល់។ ជាពិសេសគឺបានហែលឆ្លងកាត់ទឹករលក ផ្ទុះភ្លៀងជាច្រើន។
អរគុណកូនក្រុមទាំងអស់ដែលបានចូលរួមចំណែកក្នុងដំណើរវេងឆ្ងាយមួយនេះ ហើយក៏សុំទោសផងចំពោះចំណុចខ្វះខាតក្នុងការដឹកនាំរបស់ខ្ញុំ។