header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅស្តុបច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីម៉ិចប្រសព្វរវាងមហាវិថី ព្រះមុនី្នវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្លូវលេខ ២៧១ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែសម្រួលប្រព័ន្ឋចរាចរថ្មី ដោយត្រូវរៀបចំ -ពង្រីកទទឹង ៣ម៉ែត្រសងខាងលើមហាវិថីព្រះមុនី្នវង្សពី ២គន្លងទៅមក ទៅ៣គន្លងទៅមក -ពង្រីកទទឹង ៣ម៉ែត្រសងខាងផ្លូវលេខ ២៧១ ពី ២គន្លងទៅមក ទៅ៣គន្លងទៅមក -បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍សូគីមុិច សម្រាប់ទិសដៅចរាចរភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

​-បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍ប្រេងសូគីម៉ិច សម្រាប់ទិសចរាចរបត់ស្តាំភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។ -កែសម្រួលប្រព័ន្ឋភ្លើងស្តុបចរាចរថ្មីឡើងវិញ។ -អនុញ្ញាត្តអោយការធ្វើចរាចរមកពីស្ពានព្រះមុនី្នវង្សចាស់ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្សគ្រប់ពេលវេលា ដោយមិនចាំបាច់ឈប់ស្តុបឡើយ។ ភ្លើងបៃតងព្រួញ បានតម្លើងរួចហើយ។

រូបភាពទី៤
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post