header ads

Sponsor

ទេសចរ

អាម៉ាប៉ាប៉ាញ៉ូស

ជប៉ុន៖ ក្រោយពេលក្រុងតូក្យូផ្ទុះករណីកូវីដ១៩ ថ្មីៗឡើងវិញ យុទ្ធនាការបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារអាមេរិក ដើម្បីជម្រុញការដើរកម្សាន្តក្នុងប្រទេសជប៉ុន ក្រោយកូវីដ១៩នោះ ត្រូវបានលុបចោលវិញ។

ក្រុមជំនាញគ្រោងនឹងជួបជាមួយនឹង Yasutoshi Nishimura រដ្ឋមន្ត្រីសេដ្ឋកិច្ច ដើម្បីពិភាក្សាអំពីការផ្សព្វផ្សាយយុទ្ធនាការ Go To នេះ នៅថ្ងៃព្រហស្បតិ៍ ទី១៦ កក្កដា ពោលគឺក្រោយពេលដែលអភិបាលក្រុងតូក្យូ Yuriko Koike បានចោទសួរជាសាធារណៈខ្លាំងអំពីយុទ្ធនាការនេះ។

យុទ្ធនាការនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២២ កក្កដា ក្នុងនោះ អ្នកដើរកម្សាន្តនឹងទទួលបានកញ្ចប់ពិសេសប្រមាណ៥០ភាគរយនៃការចំណាយដើរកម្សាន្ត ពីរាជរដ្ឋាភិបាល ក្នុងគោលដៅស្រេចស្រង់សេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។

សូមជម្រាបជូនថា ទីក្រុងតូក្យូបានប្រកាសអាសន្ន ក្រោយពេលរកឃើញករណីឆ្លងកូវីដ១៩ ថ្មី ចំនួន១១៩នាក់ ថ្មីៗនេះ ហើយជប៉ុនមានប្រមាណ២៣០០០ករណី ក្នុងនោះ មានស្លាប់ជិត១ពាន់នាក់ ហើយជាពិសេសនៅពេលថ្មីៗនេះ មានសញ្ញាផ្ទុះចេញពីរោងភាពយន្តនៅក្រុងតូក្យូ៕

Yasutoshi Nishimura រដ្ឋមន្ត្រីសេដ្ឋកិច្ច By Christopher Gallagher
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post