Sponsor

ស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។ នេះបើតាមអនុក្រឹត្យឆ្នាំ១៩៩៧ ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជនគ្រប់រូបដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬ ជាអ្នកជួលក្តី មានកាតព្វកិច្ច ចុះក្នុងសៀវភៅស្នាក់នៅ នូវឈ្មោះមនុស្សគ្រប់រូប ដែលរស់នៅជាប់លាប់ជាមួយខ្លួន។

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០២ កន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃទើបបានប្រកាស ផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ ជូនទៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែលលំនៅឋាននៅកម្ពុជា។

ការផ្ទេរសមត្ថកិច្ចពី អធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ ទុតិយតាសៀវស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គិតយុត្តកំណត់។

១/ ការប្រើប្រាស់សៀវភៅស្នាក់នៅ

  • សៀវភៅស្នាក់នៅគឺជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាលដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្ស ដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងគេហដ្ឋាននីមួយៗ។
  • សម្រាប់ចុះបញ្ជីក្រុមគ្រួសារស្នាក់នៅអចិន្ត្រៃយ៍
  • ចុះឈ្មោះកូនចូលរៀន
  • ស្នើសុំសំបុត្រកំណើត
  • ចុះសំបុត្រអាពាហ៍ពិពាហ៍
  • បញ្ជាក់មរណៈភាព
  • សុំចូលបម្រើការងារ
  • ធ្វើលិខិតឆ្លងដែន
  • ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • ប្រើប្រាស់ជាប្រយោជន៍ផ្សេងទៀត

២/លក្ខខណ្ឌចាំបាច់ដើម្បីធ្វើសៀវភៅស្នាកនៅ

  • ពលរដ្ឋត្រូវមានសញ្ជាតិខ្មែរ
  • មានទីលំនៅអចិន្ត្រៃយ៍

៣/ តម្រូវការឯកសារ ដើម្បីធ្វើសៀវភៅស្នាក់នៅ

  • សេចក្តី​ចម្លងសំបុត្រកំណើត
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ប្រសិនបើមាន)
  • សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនមាន)
  • លិខិតអនុញ្ញាតិផ្លាស់ប្តូរទីលំនៅពីនគរបាលប៉ុស្តិ៍រដ្ឋបាលចាស់ ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្តូរទីលំនៅស្នាក់នៅ)

៤/ នីតីវិធី និងដំណាក់កាលនៃការធ្វើសៀវភៅស្នាក់នៅ

  • ពលរដ្ឋត្រូវទៅធ្វើដោយផ្ទាល់

៥/ ទីកន្លែងធ្វើសៀវភៅស្នាក់នៅ

  • ឃុំ/សង្កាត់ដែលប្រជាពលរដ្ឋកំពុងរស់នៅ
ពលរដ្ឋធ្វើសៀវភៅស្នាក់នៅ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor