សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីនបានបញ្ជាក់ថា៖ ក្រសួងសុខាភិបាលកម្ពុជា បានស្វែងរកឃើញអ្នកពាក់ព័ន្ធនឹងស្ត្រីខ្មែរជនជាតិអាមេរិក ចំនួន១០នាក់ ក្រោយពីរូបគាត់បានរត់ចេញពីមណ្ឌលចិត្តាឡីស័កភ្នំពេញ ទៅកាន់ខេត្តកំពង់ចាម ហើយពេលនេះក្រសួងសុខាភិបាលកំពុងតែតាមដានលើអ្នកពាក់ព័ន្ធទាំងនោះដោយមិនទាន់មានវិធានការអ្វីផ្សេងឡើយ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ក្នុងចំណោមមនុស្ស ១០នាក់នោះមាន៣នាក់អ្នកជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារ ៦នាក់ជាជាងកាត់សក់ និងអ្នកបើកតាក់ស៊ីម្នាក់។អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ដោយសារតែលទ្ធផលធ្វើតេស្តលើកទី២ ចំពោះស្ត្រីនៅតែអវិជ្ជមាន ក្រសួងសុខាភិបាល មិនបានធ្វើចត្តាឡីស័កទៅលើមនុស្ស ១០នាក់នោះទេ ដោយគ្រាន់តែធ្វើការការតាមដានសុខភាពរបស់ពួកគាត់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor