
សង្គម
អាម៉ាប៉ាប៉ាញ៉ូសទាក់ទងនឹងរឿងដីធ្លីរវាងម្ដាយ និងកូនទៀតហើយ ដែលកូនប្រុសអាយុជាង៥០ឆ្នាំប្លាយ បានព្យាយាមកាន់កាប់ដីម្ដាយដែលបង្កើតខ្លួនអស់រយៈពេល១៣ឆ្នាំមកហើយនៅតែដោះស្រាយមិនបាន ដែលកូនប្រុសបានប្រើយុទ្ធសាស្ត្រសាមកុក ហើយឥឡូវនេះលោកយាយបានដាក់ លិខិត្តស្នើសុំសម្ដេចតេជោជួយ។
នេះបើតាម ឯកឧត្តម ដួង តារា បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០នេះ ថា ៖ម្តាយ និងកូនទៀតហើយ!
លោកយាយមានអាយុ ៨៤ ឆ្នាំ (ប៉ែតស៊ិបបួនឆ្នាំ) ហើយមកពីខេត្តកណ្តាល។ នៅពេលដែលគាត់ឃើញ សម្តេចតេជោ បានផ្តល់យុត្តិធម៍ជូន លោកយាយ ម៉ក់ ស៊ូន អាយុ ៧៤ឆ្នាំ កាលពីពេលថ្មីនេះ លោកយាយក៏បានដាក់លិខិត្តស្នេីសុំសម្តេចតេជោមេត្តាជួយគាត់ផង ដោយសារកូនប្រុសបង្កើត (ត្រូវហើយកើតចេញពីលោកយាយ) អាយុជាង៥០ឆ្នាំប្លាយ បានព្យាយាមកាន់កាប់ដីលោកយាយដោយយុទ្ធសាស្រ្តសាមកុក។ ពិតជាខ្លាំងមែន!
លោកយាយព្យាយាមរកដំណោះស្រាយអស់រយៈពេល១៣ឆ្នាំមកហេីយ។ ខ្ញុំមានជំនឿ និងសង្ឃឹមថា អាជ្ញាធរខេត្តកណ្តាលនឹងផ្តល់យុត្តិធម៍ជូនលោកយាយបាន!
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕
