សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសអាជ្ញាធរ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានផ្អាកអាជីវកម្ម ខារ៉ាអូខេ ៣ កន្លែងដែលលួចបើកល្មើសច្បាប់ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្ដោះអាសន្ន។ នេះបើតាមការប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅព្រឹក ថ្ងៃទី២៣ ខែកក្កដា។
មន្ទីរទេសចរណ៍បញ្ជាក់ថា ម្ចាស់ទីតាំងខេរ៉ាអូខេ ទាំង៣ កន្លែងនេះលួចបើកអាជីវកម្មដោយមិនមានច្បាប់អនុញ្ញាត ព្រមទាំងល្មើសនឹងបទបញ្ជារបស់រដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាបក្នុងដំណាក់កាលបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩។
ជាមួយគ្នានេះ អាជ្ញាធរបានណែនាំឲ្យម្ចាស់អាជីវកម្ម ដាក់ពាក្យស្នើសុំច្បាប់ត្រឹមត្រូវ ហើយរង់ចាំការណែនាំរបស់រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។
គួរបញ្ចាក់ថា កាលពីថ្ងៃទី៣ ខែកក្កដា រដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកអាជីវកម្មក្លឹបកម្សាន្ដ និង KTV ទូទាំងប្រទេសឡើងវិញ តែត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន និងស្នើសុំច្បាប់ទៅក្រសួងសុខាភិបាលជាមុនសិន៕