នៅព្រឹកថ្ងៃពុធទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានចេញសារលិខិតជម្រាបជូនដល់អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការជំរុញទប់ ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៅតាមបណ្តាខេត្តនានា។
តាមរយៈសារលិខិតបានបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ ឲ្យដ៏ខ្ពង់ខ្ពស់ឲ្យរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយនៅលើទីតាំងដីដែលស្ថិតនៅក្នុងផែ នទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។