
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១៦:៣០ នាទីល្ងាច ថៃ្ងសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះបញ្ចូលហ្គាស ស្ថិតតាមបណ្តោយផ្លូលេខ៦៣ ក្រុមទី៧៦ ភូមិ១២ សង្កាត់ ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
- ឈ្មោះម្ចាស់ទីតាំង : ប្រាក់ ឡាំហុង ភេទ ប្រុស អាយុ ៧៤ ឆ្នាំ ។
- មុខរបរ : បញ្ចូលហ្គាស ។
- មូលហេតុ : ផ្សារអេឡិចត្រិចធុងហ្គាសធ្វើផ្ទុះធុងហ្គាសបង្កជាអគ្គិភ័យ ។
- ស្លាប់មនុស្ស : ស្លាប់មនុស្សចំនួន ០៤ នាក់ មានរាយនាមដូចខាងក្រោម:
1. ឈ្មោះ ឡាំ សេងហាវ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរនិសិ្សត ។
2. ឈ្មោះ ឡាំ គីមឡាង ភេទ ស្រី អាយុ ០៨ ឆ្នាំ មុខរបរសិស្ស ។
3. ឈ្មោះ ម៉ៅ ស៊ីណាត ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស ។
4. ឈ្មោះ មុន មករា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស ។
- របួសមនុស្ស: របួសមនុស្សចំនួន ០៥ នាក់ មានរាយឈ្មោះដូចខាងក្រោម:
1- ឈ្មោះ លី សឿង ភេទ ស្រី អាយុ ៤៩ ឆ្នំា មុខរបរ បញ្ចូលហ្គាស (របួសធ្ងន់) ។
2- ឈ្មោះ ឡាំង សេងតាយ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់) ។
3- ឈ្មោះ ប្រាក់ ឡាំងហុង ភេទ ប្រុស អាយុ ៧៤ មុខរបរ បញ្ចូលហ្គាស (របួសស្រាល) ។
4- ឈ្មោះ ឡាំ គីមជូ ភេទ ស្រី អាយុ ១៣ ឆ្នាំ មុខរបរសិស្ស (របួសស្រាល) ។
5- ឈ្មោះ ប្រាក់ សេងគា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរបញ្ចូលហ្គាស (របួសស្រាល) ។
- រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២០ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦០ ឡាន ស្មេីនឹង១២០ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍ពន្លត់ពីអង្គភាពផ្សេងមានដូចខាងក្រោម:
- រថយន្តក្រសួងមហាផៃ្ទចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ ឡាន ស្មើនឹង ៦០ ម៉ែត្រគូប ។
- រថយន្តកងរាជអាវុធហត្ថ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ ឡាន សើ្មនឹង ៣០ ម៉ែត្រគូប ។
- រថយន្តកងពលតូចលេខ៧០ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន សើ្មនឹង ១០ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៦ គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន ១៥ ឡាន សើ្មនឹង ១៥០ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ០៨ ឡានសើ្មនឹង ៨០ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ ឡាន ស្មេីនឹង ៣៥ ម៉ែត្រគូប ។
- រថយន្តផ្សារទំនើបអូរឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ ឡាន សើ្មនឹង ៦៤ ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅម៉ោង១៩:៣០នាទីល្ងាច នាថ្ងៃ.ខែ.ឆ្នាំ ដដែល ។




