សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីមានការ​ផ្ទុះឡើង​ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា​ឈី​ក (CHIK) នៅ​ភូមិ​ចំនួន​៦ នៃ​សង្កាត់​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ធ្វើឲ្យ​អ្នកភូមិ​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ លោកអភិបាលខេត្តសៀមរាប លោក ទៀ សីហា ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ចៀសផុតពីការឆ្លងជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ឬជំងឺហ្សីកា ផងដែរ៖

* បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសំអាតជុំវិញផ្ទះ លុបបំបាត់គុម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ ការពារកុំឱ្យ មានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ផ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ជើងផ្កា និងប្រើអា បែតដាក់ក្នុងពាង ឬ អាងស្តុកទឹក ជារៀងរាល់អាទិត្យ។

* ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (ស ម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)

* ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ព្រោះថ្នាំនេះ ស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយ មានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ

* សំរាន្តក្នុងមុង រាល់ពេលសំរាន្តនៅពេលយប់ និងថ្ងៃ ព្រមទាំងបើកបង្អួច ទ្វារ ឱ្យធំ ដើម្បីឱ្យពន្លឺថ្ងៃ និងមាន ខ្យល់ចេញចូលបានល្អ។

រោគសញ្ញាជំងឺគ្រុនឈីក
រោគសញ្ញាជំងឺគ្រុនឈីក
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor