header ads

Sponsor

កាលពីថ្មីៗនេះ realmeបានដាក់ប្រកាសនូវស្មាតហ្វូនដែលមានការកែប្រែថ្មីនិងជាម៉ូឌែលទីមួយនៃ C series នៅក្នុងប្រទេសមកម្ពុជា —— realme C11  ដែលក្នុងនាមជាស្មាតហ្វូនដែលជំនួសអោយ​ realme C2 និងមានគ្រឿងបំពាក់ដែលមានគុណភាពល្អ  ដូចនេះហើយ​វានៅតែជាជម្រើសដ៏ល្អសម្រាប់អតិថិជន។

ថាមពលថ្មធំ ​5000 m​Ah កាន់ថ្មបានរហូតដល់40ថ្ងៃ

នៅពេលដែលអ្នកទាំងអស់គ្នាជ្រើសទិញស្មាតហ្វូន គឺតែងតែមានគិតដល់គ្រឿងបំពាក់ដែលខុសៗគ្នា។ ប៉ុន្តែថាមពលថ្មនិងសមត្ថ​ភាពនៃថ្មក៏មានសារៈសំខាន់ណាស់ដែរសម្រាប់អ្នកគ្រប់គ្នា​ និងជាកត្តាសំខាន់មួយដែលអាច​ជះឥទ្ធិពលទៅលើបទពិសោធន៍នៃការប្រើ​ប្រាស់ផងដែរ​។ realme C11 មានបំពាក់ថាមពលថ្មធំ 5000mAh ជាមួយនឹង ​realme UI កម្មវិធីមានមុខងារសន្សំសំចៃថ្មឆ្លាតវៃ ព្រមទាំងបំពាក់នូវបន្ទះឈីបជំនាន់ចុងក្រោយ ​G35 ដែលប្រើប្រាស់ថាមពលថ្មតិច​ ធ្វើអោយ​ស្មាតហ្វូន​realme C11 នេះ​អាចកាន់ថ្មបានរយៈពេលកាន់តែយូររហូតដល់ទៅ40ថ្ងៃ។ សម្រាប់ក្នុងស្ថានភាពថ្មពេញ យើងអាចស្តាប់តន្រ្តីបានរហូតដល់ 169.8 ម៉ោង មើលភាពយន្តបាន 21 ម៉ោង និងអាចលេងហ្គេមបានរហូតដល់ 12ម៉ោង។ ក្រៅពីថាមពលថ្មធំអាចប្រើប្រាស់បានយូរ ផ្នែកសុវត្ថិភាពគឺសំខាន់ណាស់​ដែរ ឆ្នាំងសាកនិងខ្សែសាកថ្មរបស់ realme C11 ទាំងអស់មានបន្ទះសៀគ្វីត្រួតពិនិត្យសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់។ 

ការរចនាដែលពេញនិយមឈានមុខគេ អាចនឹងក្លាយជាស្មាតហ្វូនដែលពេញនិយមបំផុតសម្រាប់យុវវ័យ

ក្រោយពីការរចនានៃ realme C11ម៉ូឌែលនេះត្រូវបានផ្ទុះខ្លាំងនៅលើបណ្តាញគឺទទួលបានការគាំទ្រយ៉ាងខ្លាំង ។ កាមេរ៉ាក្រោយដែលមានការរចនាបែបGeometric មិនត្រឹមតែមានរូបរាងស្អាតថែមទាំងងាយស្រួលក្នុងការចំណាំផងដែរ ។​​ នៅក្នុងrealme C series “ C ” តំណាងអោយភាពសំបូរបែប និង ភាពច្នៃប្រឌិត ហើយrealme C11 ក៏មានជាជម្រើសពណ៍ដែលស្អាតប្លែក​ គឺ Mint Green និង Pepper Grey ។

ការរចនាផ្នែកខាងក្រោយគឺបានឆ្លងកាត់ការ​​​ប៉ូលាជាច្រើនដង មិនត្រឹមតែមិនងាយប្រលាក់ស្នាមម្រាមដៃថែមទាំងងាយស្រួលក្នុងការចាប់កាន់និងធន់នឹងការឆូតផងដែរ។

ក្រៅពីនេះ អេក្រង់ទំហំ ​6.5 អ៊ីញធ្វើអោយអ្នកទទួលបាននូវបទពិសោធន៍លេងហ្គេម និងការទស្សនាវីដេអូល្អបំផុត បន្ថែមជាមួយនឹងរន្ធ3សម្រាប់ដាក់កាតនិងមុខងារផ្ទេរថាមពលថ្ម ដោះស្រាយនូវរាល់បញ្ហាដែលអាចជួបប្រទះនៅក្នុងការរស់នៅប្រចាំថ្ងៃ​ ធ្វើអោយទូរស័ព្ទរបស់អ្នកកាន់តែប្រសើរមួយកម្រិតទៀត។

realme C11 ម៉ូឌែលនេះ​ត្រូវបានចាត់ទុកថាជា “ស្មាតហ្វូនកម្រិតថវិកា ដែលមានការរចនាទាន់សម័យបំផុត” អាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយមិនបារម្មណ៍ជាមួយការអស់ថ្ម។  រចនាបថដែលស្អាតប្លែក នៃ realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារ សោភ័ណភាព របស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា។

realme នឹងប្រកាសដាក់លក់ផ្លូវការក្នុងថ្ងៃនេះហើយ ហើយ realme C11 មាន ២ ពណ៌ សម្រាប់ជ្រើសរើស គឺ ពណ៌បៃតង​​ Mint Green និង ប្រផេះ Pepper Grey ដែលមានអង្គផ្ទុកខាងក្នុងទំហំ 2GB RAM + 32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ ១១៩ ដុល្លារតែប៉ណ្ណោះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post