សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ លេីអ្នកដំណេីរវិលត្រឡប់មកពីរុស្សី​ និងអេហ្ស៊ីប​ ចំនួន​ ២៦​នាក់​ (ជាករណីនាំចូល​ ជាជនជាតិខ្មែរទាំងអស់​ ត្រលប់មកពីប្រទេសរុស្សី២១នាក់​ និងប្រទេសអេស្ស៊ីប៥នាក់)​ និងមានអ្នកព្យាបាលជាសះស្បេីយ​ចំនួន​ ០៤នាក់​ នាថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០នេះ។

ដូច្នេះស្ថានភាពបច្ចុប្បន្នអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើនដល់ ១៩៧នាក់ ខណៈចំនួនអ្នកព្យាបាលសះស្ប់ើយ១៤០នាក់ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ សរុប៥៥នាក់ និងសម្រាកនៅបន្ទប់ដោយឡែកក្នុងទូតអាមេរិកប្រចាំកម្ពុជា ចំនួន២នាក់។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រា។មកំហែងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor