header ads

Sponsor

កីឡា

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កីឡាករ វង្ស ណយ រហ័ស្សនាម «កូននាគ» ដែលលោកអ្នកស្នេហាវិស័យកីឡាប្រដាល់នៅកម្ពុជា ប្រាកដជាស្គាល់ហើយ តាមរយៈការប្រកួតនៅលើសង្វៀនប្រដាល់ទាំងលក្ខណៈជាតិ និងអន្តរជាតិ ប៉ុន្តែពេលនេះ កីឡាករប្រដាល់រូបនេះ បានប្រកាសបញ្ចប់អាជីពរបស់ខ្លួនហើយ ដែលអាចមកពីបញ្ហាជីវភាព។

នេះបើតាមកីឡាករប្រដាល់ វង្ស ណយ បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែកក្កដា ម្សិលមិញនេះថា ថា «ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ខ្ញុំវៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វៃនៅពេលនេះ ព្រោះខ្លាចពិការខានបានរកស៊ីចិញ្ចឹមកូន បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ»។

ទោះជាយ៉ាងនេះក្ដី មុននឹងប្រកាសបញ្ចប់អាជីពជាអ្នកប្រដាល់នេះ វង្ស ណយ ក៏បានបង្កើតមុខរបររបស់ខ្លួនមួយទៀតផងដែរ គឺលក់ងៀតក្របីតាមអនឡាញ លោកក៏សុំនូមពរឲ្យអ្នកគាំទ្រ ជួយគាំទ្រងៀតក្របីលោកផងដែរ៕

កីឡាករវង្ស ណយ
កីឡាករវង្ស ណយ និងគ្រួសារ
កីឡាករវង្ស ណយ និងគ្រួសារ
សារ កីឡាករវង្ស ណយ
កីឡាករវង្ស ណយ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post