header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងមហាផ្ទៃបានលិខិតមួយនៅថ្ងៃទី១០កក្កដាថា នឹងបន្តយកចិត្តទុកដាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញក្រោមឱវាទ ខិតខំគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឱ្យបានម៉ត់ចត់ និងមានវិធានការបង្កា ទប់ស្កាត់ និងបណ្ដេញចេញទាន់ពេលវេលាចំពោះជនបរទេស ដែលជ្រៀតចូលខុសច្បាប់មករស់នៅក្នុងប្រទេសកម្ពុជា។

លិខិតស្ដីពីការគ្រប់គ្រងជនអន្តោប្រវេសន្តរបស់ក្រសួងមហាផ្ទៃនេះបន្តថា ដោយសារមិនអាចទុកឱ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងបានស្នើសុំគោលការណ៍ដឹកនាំ និងបានការគាំទ្រពីសម្តេច ហ៊ុន សែន ដើម្បីដោះស្រាយកិច្ចការនេះប្រកបដោយការបេ្តជ្ញាចិត្ត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ។

ក្រោយទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួងមួយ និងក្រុមការងារប្រតិបត្តិជាច្រើនត្រូវបានបង្កើតឡើង ដើម្បីចុះធ្វើជំរឿនស្ថិតិជនបរទេសអន្តោប្រវេសន្ត ឡើងវិញដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីវាយតម្លៃចងក្រងជាតារាងឧបសម្ព័ន្ធផ្លូវការបម្រើឱ្យការកំណត់ក្របខ័ណ្ឌ គ្រប់គ្រងនិងដោះស្រាយ។ ក្រោយពេលបិទឱសានវាទនៃយុទ្ធនាការនេះកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ គឺមានជនបរទេសអន្តោប្រវេសន្តនៅទូទាំងប្រទេសបានដាក់ពាក្យស្នើសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្តនិងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន៨៩.៧៨៦នាក់ ស្មើនឹង ២៨.៩៤៥ គ្រួសារ មាន១១សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៨៩.៤៧១នាក់។ ក្រសួងមហាផ្ទៃកត់សម្គាល់ឃើញថា ក្នុងដំណើរការពិនិត្យដោះស្រាយបញ្ហានេះ ក្រុមការងារបានធ្វើការដកហូត ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ចាប់តាំងពីដើមឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានចំនួន៣៧.៤៣៦ច្បាប់ ពីជនបរទេសចំនួន២០.១០៧គ្រួសារ ដែលមានមនុស្សសរុបចំនួន ៦៩.៩៥៧ ស្មើរនឹង១១សញ្ជាតិ ក្នុងនោះសញ្ជាតិវៀតណាមចំនួន ១៩.៩៦៧គ្រួសារ មនុស្សចំនួន ៦៩.៧៨៧នាក់។ បច្ចុប្បន្នជនបរទេសដែលកាន់ឯកសារមិនប្រក្រតីទាំងនេះ កំពុងត្រូវបានក្រសួងមហាផ្ទៃ ផ្តល់ជូនបណ្ណស្នាក់នៅអចិន្ត្រៃយ៍សុពលភាព០២ឆ្នាំម្តងជាបន្តបន្ទាប់ ដើម្បីដាក់ពួកគេឱ្យស្ថិតនៅក្រោមគន្លងច្បាប់ និងអនុវត្តកាតព្វកិច្ចនានាតាមការកំណត់៕

ទិដ្ឋភាពផ្ទះបណ្តែតទឹកនៃជនជាតិវៀតណាមរស់នៅមាត់បឹងទន្លេសាបឃុំកំពង់ហ្លួងស្រុកក្រគរខេត្តពោធិ៍សាត់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post