header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប ​បើក​ការ​ស៊ើបអង្កេត​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព រក​ឃើញ​ជនសង្ស័យ​​៤​នាក់ ​យក​ទៅ​សួរនាំ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​២៩ ​ខែ​កក្កដា ឆ្នាំ​២០២០ នៅ​ដី​ឡូត៍​មួយ​កន្លែង​ ស្ថិតក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ ​ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ ។​

បើតាមលោក​អនុសេនីយ៍ទោ សៀក សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​រាប បាន​ឲ្យ​ដឹងថា ក្រោយពី​​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ ឈ្មោះ យិន ប៊ុណ្ណា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ក្រោម​ការណែនាំ​ចង្អុល​បង្ហាញ​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប និង​លោក​វរសេនីយ៍ឯក ថា ដា​លុច មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ជា​ប្រធាន​មន្ទីរ​យុត្តិធម៌ ក្នុងនោះ ដោយមាន​ការសម្របសម្រួល​ពី ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ ចុះ​ឃាត់ខ្លួន​ជន​សង្ស័យ​ខាងលើ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច កាលពី​វេលា​ម៉ោង​០៣​និង​២៥​នាទី ថ្ងៃ​ទី​២៤​កក្កដា ​ចំណុច​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប​។​

លោក​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ​រួមមាន ​៖


១. ឈ្មោះ រ៉ុង ចំរើន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រៀក សង្កាត់​សៀមរាប សៀមរាប​។​

២.​ឈ្មោះ ពៅ វិ​ន ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​ចេ​ត ឃុំ​សំរោង​យារ ស្រុក​ពួក ខេត្ត​សៀមរាប​។​

៣.​ឈ្មោះ ម៉ ដ​ រ៉ ភេទ​ប្រុស អាយុ១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

​៤.​ឈ្មោះ ម៉ ជ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​រើស​អេតចាយ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

លោក​ សៀក សោភា បាន​បញ្ជាក់​ថា ​ក្រោយពី​សាកសួរ ជនសង្ស័យ​ទាំង​០៤​នាក់ ​បាន​សារភាពថា​ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​កង់​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ជនសង្ស័យ​ខាងលើ បាន​លួច​កង់​ក្នុង​ក្រុង​សៀមរាប យក​ទៅ​លក់​។

ករណី​នេះ​ អាវុធហត្ថ​ បាន​ដកហូត​វត្ថុតាង​កង់​០៦​គ្រឿង ក្នុង​នោះ កង់​០២​គ្រឿង ត្រូវ​​ជនសង្ស័យ​លួច​យក​ កាលពី​វេលា​ម៉ោង​០៣​និង​២៥​នាទី ថ្ងៃទី​២៤​ ខែ​កក្កដា ​ឆ្នាំ​២០២០ ចំណុច​ភូមិ​តាភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។ ក្នុង​នោះ បាន​រក​ឃើញ ​ហើយ​ក៏​ប្រគល់​ជូន​ម្ចាស់​វិញ​ដែរ​។ បច្ចុប្បន្ន​ ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​។​

សមត្ថកិច្ច ​សំណូមពរ​ឲ្យ​ពលរដ្ឋ​ទាំងអស់ ​មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ទ្រព្យ​ កុំ​ទុក​ធ្វេសប្រហែស​ដូចជា​កង់​ជាដើម ត្រូវ​ចាក់សោ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​កង់​ឥឡូវ​ក៏​ថ្លៃ​ដែរ​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post