header ads

Sponsor

>

ព័ត៌មានអន្តរជាតិ

អាម៉ាប៉ាប៉ាញ៉ូស

មនុស្ស​ជាង ១០០នាក់ បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ១៩ ក្នុងប្រទេស​ឥណ្ឌា បន្ទាប់ពី​បាន​ចូលរួម​ពិធីមង្គលការ អមដោយ​ពិធី​បុណ្យសព កូនកំលោះ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រៀបការ ពេល​កំពុងមាន​ផ្ទុកមេរោគ​កូ​វីដ១។

មន្ត្រី​នៅ​រដ្ឋ​ប៊ី​ហារ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កូនកំលោះ​អាយុ ២៦ឆ្នាំ មាន​រោគសញ្ញា​នៃ​វីរុស​នេះ នៅពេលដែល​គាត់​បាន​រៀបការ​នៅក្នុង​ភូមិ​មួយ​នៃ​ស្រុក​ប៉ា​ណា​ណា​នៅ​ថ្ងៃទី ១៥ ខែមិថុនា។ គាត់​បានទទួល​មរណភាព​ពីរ​ថ្ងៃ​ក្រោយមក ហើយ​ត្រូវបាន​បូជាសព មុនពេល​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ១៩ អាចអនុវត្ត​ទៅបាន។

វេជ្ជបណ្ឌិត​មិន​ប្រាកដថា កូនកំលោះ​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ គឺជា​ប្រភព​នៃ​ការចម្លង​នោះទេ ប៉ុន្តែ​លោក Chaudhary បាន​និយាយថា មនុស្ស​ប្រហែល ៤០០នាក់ ដែល​បាន​ចូលរួម​ពិធីមង្គលការ ឬ​ពិធី​បុណ្យសព នឹងត្រូវ​ដាក់​ឲ្យ​ដាច់ដោយឡែក បន្ទាប់ពី​មានការ​ឆ្លង​រាលដាល​យ៉ាងខ្លាំង។

ទោះជា​យ៉ាងណា​ក៏​មន្ត្រី​បាន​និយាយថា សាច់ញាតិ​របស់​កូនកំលោះ រួមទាំង​កូនក្រមុំ​របស់គាត់​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន។

សូមបញ្ជាក់ថា តាម​គោលការណ៍​បង្ការ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ១៩ អាជ្ញាធរ​ប្រទេស​ឥណ្ឌា​មិន​អនុញ្ញាតិ​ឲ្យ​មាន​ភ្ញៀវ​ច្រើនជាង ៥០នាក់ ចូលរួម​ក្នុង​ពិធីមង្គលការ និង​ភ្ញៀវ ២០នាក់ ចូលរួម​ពិធី​បុណ្យសព ដើម្បី​កំណត់​ហានិភ័យ​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង៕

ប្រភពអត្ថបទ៖ ស្នងការនគរបាលរាជធានីភ្នំពេញ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post