ស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពី កញ្ញាសេរី បូរាពេជ្រ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជាលោកជំទាវ និងមានមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម មានមហាជនជាច្រើន កំពុងចង់ដឹងជំទាវក្នុងជួររដ្ឋាភិបាលវ័យក្មេងបំផុត ក្នុងយុគសម័យ ២០២០ មានចំណេះដឹងកម្រិតណា?

បើតាមប្រវត្តិសិក្សាខ្លះៗរបស់លោកជំទាវ វ័យក្មេងរូបនេះ គឺជានិស្សិត ដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថាន CamEd Business School នៅរាជធានីភ្នំពេញ ដែលជាសាលាលំដាប់លេខ ១ ជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងជាវិទ្យាស្ថាន ដែលផ្ដល់មូលដ្ឋានគ្រឹះចម្បងទៅលើផ្នែក Audit Firm ដែលនិស្សិតដែលសិក្សានៅទីនោះ គឺទាមទារឲ្យមានសមត្ថភាពខ្ពស់ ភាគច្រើនផ្ដើមពីសិស្សឆ្នើមៗ និងត្រូវចេះច្បាស់លើភាសាអង់គ្លេស ។

កញ្ញា​ សេរី​ បូរាពេជ្រ កាលសិក្សានៅ វិទ្យាស្ថាន CamEd Business School

ក្រោយមកទៀត ជំទាវក្មេងបានបន្តការសិក្សានៅឯសាកលវិទ្យាល័យ Greenwich នៃចក្រភពអង់គ្លេស ជាសាកលវិទ្យាល័យដ៏ល្បីល្បាញលំដាប់ពិភពលោក ទាំងរចនាបថ និងប្រមូលផ្ដុំដោយនិស្សិតឆ្នើម ត្រូវឆ្លងកាត់ការសិក្សាយ៉ាងសម្រិតសម្រាំង ជាពិសេសគឺផ្ដោតលើការសិក្សាស្រាវជ្រាវខ្ពស់បំផុត ។

ក្រៅពីបញ្ចប់ការសិក្សានៃសាលាទាំងពីរហើយ លោកជំទាវ សេរី បូរាពេជ្រ ក៏ជាយុវជនដ៏ឆ្នើមក្នុងសង្គម មានបទពិសោធន៍យ៉ាងក្រាស់ក្រែល ធ្លាប់ចូលរួមក្នុងកម្មវិធីធំៗលំដាប់ជាតិ អន្តរជាតិ និងធ្លាប់ផ្លាស់ពិសោធន៍សិក្សានៅបណ្ដាប្រទេសមួយចំនួនដូចជានៅកូរ៉េជាដើម។

មហាជនកំពុងរង់ចាំមើល និងសង្ឃឹមថា អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មរូបនេះ នឹងដឹកនាំប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។

កញ្ញាសេរី បូរាពេជ្រ កាលសិក្សានៅបរទេស
កញ្ញាសេរី បូរាពេជ្រ កាលសិក្សានៅបរទេស
កញ្ញាសេរី បូរាពេជ្រ កាលសិក្សានៅបរទេស
កញ្ញាសេរី បូរាពេជ្រ កាលចូលរួមកម្មវិធីអន្តរជាតិ
កញ្ញា​ សេរី​ បូរាពេជ្រ និងសម្ដេចតេជោ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor