សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកំពង់ឆ្នាំង៖ កសិករចំនួន ៥៤គ្រួសារ រស់នៅភូមិក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បានចងក្រងបង្កើតជាបណ្តុំអាជីវកម្មដាំដំណាំខ្ទឹមស្លឹក អាចរកចំណូលបានសមរម្យ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កសិករ ដែលប្រកបរបរដាំខ្ទឹមស្លឹកនេះ អាចរកចំណូលបានប្រមាណពី ២០០០ដុល្លារ ទៅ ៣០០០ដុល្លារ ក្នុង១ឆ្នាំ ដោយស្លឹកខ្ទឹម១គីឡូ លក់បានតម្លៃ៥០០០រៀល ដាំដុះនៅលើផ្ទៃដី ១៦ហិចតា ។

តាមការផ្សព្វផ្សាររបស់ក្រសួងកសិកម្ម បណ្ដុំអាជីវកម្មដំាដំណាំបន្លែនៅភូមិត្រពាំងក្រពើ ដំបូងឡើយមានកសិករតែ ៣៩គ្រួសារប៉ុណ្ណោះ ដែលទទួលបានវគ្គបណ្ដុះបណ្ដាល និងគាំទ្របច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងធនធានថវិការបស់គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការបម្រែបម្រួលអាកាសធាតុហៅកាត់ថា ASPIRE ។

មកទល់ឆ្នាំ ២០២០នេះ គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មីធន់នឹងការបម្រែបម្រួលអាកាសធាតុ បានពង្រីកសកម្មភាពរបស់ខ្លួនរហូតដល់ ២៤ ខេត្ត ដែលទទួលហិរញ្ញប្បទានសម្បទានឥតសំណងពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មហៅកាត់ថា IFAD៕

ដោយ៖ ញឹក សំអូន

កសិករប្រមូលផលខ្ទឹម
កន្លែងដាំខ្ទឹម
កសិករប្រមូលផលខ្ទឹម
កសិករប្រមូលផលខ្ទឹម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor