header ads

Sponsor

ទេសចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំឱ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ត្រៀមលក្ខណៈ ដើម្បីទទួលភ្ញៀវទេសចរជាតិ នៅពេលរដ្ឋាភិបាលសម្រេចឱ្យឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ និងត្រូវបន្តអនុវត្តនូវវិធានទប់ស្កាត់ជំងឺកូវីដ១៩ឱ្យបានល្អ។

លោក ថោង ខុន បានលើកឡើងថា “ចំនួនភ្ញៀវទេសចរចាប់ផ្តើមមានការកើនឡើងបណ្តើៗហើយ ដូច្នេះប្រតិបត្តិករទេសចរ និងប្រជាពលរដ្ឋត្រូវតែប្រុងប្រយ័ត្នកុំភ្លេចខ្លួន ព្រោះខ្លាចឆ្លងកូវីដ១៩ បើទោះបីជាដើរកម្សាន្ដសប្បាយនៅកន្លែងណាក៏ដោយ ត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល តាមរយៈ រក្សាគម្លាតសង្គម រក្សាអនាម័យ ពាក់ម៉ាស់ជាដើម”។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ១៣ ខែកក្កដានេះ។

លោក ថោង ខុន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ហើយភ្ញៀវទេសចរក្នុងស្រុកនឹងមានកំណើនកើនឡើង ដែលនេះជាចំណុចល្អមួយ។

លោករដ្ឋមន្រី្តបន្តថា៖«ទេសចរក្នុងស្រុករបស់យើងមួយឆ្នាំមានជាង១លាននាក់ និងចេញទៅកម្សាន្តក្រៅប្រទេសជាង២លាននាក់ ដូច្នេះ ពេលឈប់ជិត១០ថ្ងៃនេះអ្នកមានលុយចេញទៅក្រៅជាង២លាននាក់នោះមិនទៅណាទេមានតែដើរលេងក្នុងស្រុកព្រោះចេញទៅក្រៅមិនកើត។ ដូច្នេះមន្ទីរទេសចរណ៍គ្រប់រាជធានីខេត្ត និងផ្នែកឯកជនទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យសុខភាពភ្ញៀវទេសចរដែលបានដាក់ចុះដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងសុំឲ្យផ្នែកឯកជនបន្ថែមសេវាដូចជាភោជនីយដ្ឋានខ្លះពីមុនមិនទាន់បានបើក ឥឡូវរៀបចំបើកឡើងវិញ សណ្ឋាខ្លះមិនទាន់បើកសុំឲ្យបើកឡើងវិញ»។

លោក ថោង ខុន បានឲ្យដឹងទៀតថា បញ្ហាកូវីដ-១៩ បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាដើរថយក្រោយចាប់ពីបីទៅប្រាំឆ្នាំ ដូច្នេះក្រសួងទេចរណ៍ត្រូវប្តូរ និងបានដាក់ចេញផែនការថ្មីៗជាបន្តបន្ទាប់ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឱ្យរីកចំរើនឡើងវិញ៕

ប្រភព៖ ក្រសួងព៍ត៌មាន

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post