header ads

Sponsor

ទេសចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឱ្យប្រជាពលរដ្ឋទូទាំង​ប្រទេស បានឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ ដែលអាក់ខានមិនបានឈប់ ដោយសារ​ជំងឺកូវីដ១៩កន្លងទៅ។ នេះបើតាមបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០។

ជារៀងរាល់ឆ្នាំ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងតែប្រារព្ធឡើងចាប់ពីថ្ងៃទី ១៣ ឬ១៤ ខែមេសា ដោយប្រជាពលរដ្ឋខ្មែរ អាចឈប់សម្រាករយៈពេលបីថ្ងៃ ដើម្បីវិល​ត្រឡប់​ទៅ​ស្រុក​កំណើតជួបជុំក្រុមគ្រួសារ និងដើរកម្សាន្តនៅរមណីយដ្ឋាននានា។

ដោយឡែកនៅឆ្នាំ ២០២០នេះ កម្ពុជា ក៏ដូចជាប្រទេសមួយចំនួនលើពិភពលោក បានអាក់ខានក្នុងការប្រារព្ធពិធីប្រពៃណីជាតិរបស់ខ្លួន ដោយសារការរីករាយដាល​នៃជំងឺដ៏កាចសាហាវកូវីដ១៩ ដែលបានសម្លាប់មនុស្សរាប់លាននាក់ និងបង្ក​ឱ្យប៉ះ​ពាល់ដល់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរផងដែរ៕ អត្ថបទ៖ សុន មីនា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post