header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អនុក្រឹត្យចុះដោយនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមិថុនាសម្រេចកាត់ផ្ទៃបឹងតាមោក ចំនួន២៩៨,៥៤ ហិកតាឲ្យក្រសួងការពារជាតិ រៀបចំអគ្គបញ្ជាការដ្ឋាន.យោ.ធា និងប្រើប្រាស់ជាកន្លែងដឹងបញ្ជាយុទ្ធសាស្រ្តយូរអង្វេង។

បឹងតាមោកដែលមានផ្ទៃ៣ ២៣៩,៧ ហិកតា គឺជាបឹងធំជាងគេក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ បឹងនេះមានសារៈសំខាន់ផ្នែកបរិស្ថាន ដូចជាជួយការពារទឹកជំនន់ ជាអាស្ដុកទឹកស្អាតលក្ខណៈធម្មជាតិ និងជាបឹងសម្បូរធនធានត្រីនិងបក្សី។

បឹងនេះគឺត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យដាក់ជាទ្រព្យសម្បត្តិរដ្ឋកាលពីឆ្នាំ២០១៦ ហើយត្រូវបានរដ្ឋាភិបាលសម្រេចកាត់ចេញដើម្បីចាក់ដីបំពេញយកទៅអភិវឌ្ឍ។ មុនមានការកាត់ដីបឹងឱ្យក្រសួងការពារជាតិសាងសង់អាគារ គឺនៅក្នុងខែមីនា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងសាលារាជធានីភ្នំពេញថា រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកនេះចំនួន៧៥ហិកតា បង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។ ហើយកាលពីខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាលក៏បានសម្រេចកាត់ផ្ទៃបឹងតាមោកចំនួន២០ហិកតាតាមសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត។

សមាគមធាងត្នោតបានរកឃើញ ចាប់តាំងពីឆ្នាំ១៩៩៩ មានបឹងចំនួន១៦ ក្នុងចំណោម២៦ នៅភ្នំពេញត្រូវបានចាក់ដីលុបបំពេញ និងបឹងចំនួន១០ទៀតត្រូវបានលុបផ្នែកខ្លះ ដើម្បីសាងសង់បុរី តំបន់លំនៅឋាន និងទីក្រុងរណប។

សហគមនេះឲ្យដឹងទៀតថា ការចាក់លុបបឹងអាចធ្វើទីក្រុងភ្នំពេញប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ការបាត់បងពូ.ជត្រី និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋមូលដ្ឋាន៕

ផ្ទៃបឹងតាមោក
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post