header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឲ្យដឹង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ថា សមត្ថកិច្ចធ្វើតេស្ដរកសារជាតិញៀន អ្នកបើកបរ និងព្រូឡាន ចំនួន៣៥២នាក់ ហើយផ្ទុកសារជាតិញៀន ចំនួន ៧៣នាក់។​

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានថ្លែងថា «រថយន្ដត្រួតពិនិត្យឃើញថា ត្រឹមត្រូវ ចំនួន​៤៩.០១៣​គ្រឿង បញ្ជូនរថយន្ដទៅស្នងការដ្ឋាន ចំនួន៥៣គ្រឿង ផ្លាកលេខក្លែងក្លាយ៣១គ្រឿង បានធ្វើតេស្ដរកសារជាតិញៀន អ្នកបើកបរ និងព្រូឡានចំនួន៣៥២នាក់ មានផ្ទុកសារជាតិញៀនចំនួន៧៣នាក់»៕

ក្នុងកិច្ចប្រជុំ
ក្នុងកិច្ចប្រជុំ
ក្នុងកិច្ចប្រជុំ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post