header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌចំការមន បានជួយសង្រ្គោះក្មេងប្រុសចំនួន២នាក់ ម្នាក់ អាយុ១៥ឆ្នាំ និងម្នាក់ទៀតអាយុ១៦ឆ្នាំ ដែលរត់ចេញពីការដ្ឋានឈប់ធ្វើការហើយអត់លុយជិះរថយន្តតាក់សុី និងអត់លុយទិញបាយហូប។

លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់បានឱ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១០ និង០០នាទីយប់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ លោកបាន ប្រទះឃើញក្មេងប្រុស២នាក់រត់មកប៉ុស្តិ៍ ដើម្បីឱ្យជួយសង្រ្គោះ។ពេលលោកសាកសួរទៅទើបដឹងថាក្មេងប្រុសទី១ឈ្មោះ ឈឿន លីហួរ អាយុ១៥ឆ្នាំ ស្នាក់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី២ឈ្មោះសៀង តូលេខ អាយុ ១៦ឆ្នាំមានស្រុកកំណើតនៅភូមិឃុំជាមួយគ្នា ជាមិត្តភក្តិគ្នា។

ពួកគេបានរៀបរាប់ប្រាប់ថា ពួកគេបានសុំម្ដាយត្រឹមត្រូវមកធ្វើការនៅភ្នំពេញបានរយៈពេល១អាទិត្យហើយ ដោយថៅកែឱ្យធ្វើការជាជាងផ្សារដែក ប៉ុន្តែដោយខ្លាចខូចភ្នែកក៏សម្រេចចិត្តជាមួយមិត្តភក្តិរត់ចេញពីការដ្ឋានមកដល់ប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់សុំលុយជិះរថយន្តតាក់សុីត្រលប់ទៅផ្ទះវិញតែម្ដង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post