សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងផេកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម បានបង្ហោះពីការបញ្ជូននិស្សិតដែលបញ្ចប់ការសិក្សាមកប្រទេសកម្ពុជាវិញ។
ជាមួយគ្នានេះ ស្ថានទូតសហការជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រថៃប៊ិញ បានបញ្ជូននិស្សិតកម្ពុជា ២៩ នាក់ ដែលបានបញ្ចប់ការសិក្សាត្រឡប់ទៅកម្ពុជាពីព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយទៅកាន់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ និងបន្តដំណើរឆ្ពោះទៅកាន់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ-ម៉ុកបាយ៕