សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរី៖ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានចុះព្រមាន ខារ៉ាអូខេមួយកន្លែងដែលមានយីហោ «រ៉ូយ៉ាល់» ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយពីលួចបើក ដំណើរការឲ្យភ្ញៀវចូលច្រៀង ល្មើស និងបំរាមហាមឃាត់ ទប់ស្កាត់នូវសកម្មភាពប្រាសចាកនៃសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់វីរុសកូវីដ-១៩។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញ នោះពិនិត្យឃើញថាទីតាំងល្មើសមានបន្ទប់ ខារ៉ាអូខេចំនួន១៣ បើកដំណើរការ៥បន្ទប់ ក្នុងនោះមានស្ត្រីបម្រើការចំនួន២៨នាក់ ប្រុស៧នាក់។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្នុងចំណោមស្ត្រី២៨នាក់នោះមាន១៥នាក់ បម្រើចាក់ Beer ដោយផ្ទាល់ជាមួយភ្ញៀវ និងអ្នកដទៃទៀត បម្រើកាងារផ្សេងៗ។ 

ក្នុងប្រតិបត្តការនោះម្ចាស់ទីតាំងបានធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គងជាមួយសមត្ថកិច្ច ក្នុងនោះបានដកហូតសម្ភារបម្រើដល់ការច្រៀងមួយចំនួនរួមមាន ៖

១-អំភ្លីចំនួន៣គ្រឿង

២-ក្បាល FM ចំនួន៤គ្រឿង

៣-ក្លាយអិនចំនួន៤គ្រឿង

៤-អេហ៊ិចចំនួន៤គ្រឿង

៥-ថាច់ស្រ្គីនចំនួន៤គ្រឿង

៦-ក្បាលមីក្រូហ្វូនចំនួន២ដើម។

សូមជម្រាបថា ភ្ញៀវដែលចូលច្រៀងខារ៉ាអូខេនៅរ៉ូយ៉ាល់ ដែលសមត្ថកិច្ចបង្ក្រាបនោះ សុទ្ធសឹង ជាបុរសៗដែលមានទីលំនៅក្នុងខេត្តមណ្ឌលគិរី ពិសេសក្រុងសែនមនោរម្យនោះតែម្តង ពុំមានអ្នកខេត្តដទៃមកនោះឡើយ៕ដោយ៖ សាតចាន់បុត្រ

សមត្ថកិច្ចចុះណែនាំ
សម្ភារៈដែលបានដកហូត
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor