សង្គម
អាម៉ាប៉ាប៉ាញ៉ូសព្រះវិហារ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិអានសេះ ភូមិឈើទាលគង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនកម្ពុជាថៃ កំពុងតែរអ៊ូរទាំជារៀងរាល់ថ្ងៃថាមានតែបង្គោលភ្លើងនឹងខ្សែតែអត់មានអគ្គីសនីប្រើនឹងគេ តើដល់ពេលណាទើបមានអគ្គីសនីប្រើដូចគេ?
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះមានប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅក្នុងភូមិឃុំខាងបានប្រាប់ដល់សារព័ត៌មាន ថាបង្គោលភ្លើងនឹងមានតែខ្សែតែអត់មានភ្លើង នេះគឺលើកឡើងជិត៣ឆ្នាំហើយតែមិនដឹងពេលណាបានមានភ្លើងដូចគេទេ ហើយចំពោះខ្សែភ្លើងវិញគឺដាច់ធ្លាក់រញ៉េរញ៉ៃពាសពេញដំបូលផ្ទះ ធ្លាក់កាត់តាមផ្លូវនឹងនៅខ្លោងទ្វាវត្តជាដើម ដែលជាហេតុធ្វើអោយពួកគាត់មានការព្រួយបារម្មណ៍ចំពោះខ្សែភ្លើងទាំងនេះដែលនឹងអាចពេលជិ:ម៉ូតូឬក៏ដើរបើមិនប្រយ័ត្ននឹងអាចទាក់ខ្សែភ្លើងទាំងនេះនឹងបណ្តាលអោយមានគ្រោះថ្នាក់ជាមិនខាន។
ប្រភពពីប្រជាពលរដ្ឋដដែលបានបន្តទៀតថាមុនដំបូងពួកគាត់ខំតែត្រេកអរពេលឃើញគេដាំបង្គោលភ្លើងនឹងអូសខ្សែតែដឹងអីថាជិត៣ឆ្នាំហើយអត់ដដែលទុក្ខទាល់តែមានបង្គោលភ្លើងខ្លះដួលរលំទៀតផងហើយពេលដួលរលំមានតែប្រជាពលរដ្ឋទេដែលនាំគ្នាជួយរៀបចំឡើងវិញ ហើយចំពោះភូមិឃុំគេផ្សេងៗមួយចំនួនគឺមានភ្លើងអគ្គីសនីប្រើហើយតែនៅឡើយតែ២ទៅ៣ភូមិនេះទេនៅមិនទាន់មានអគ្គីសនីប្រើ(តើចាំដល់ពេលណាទៀតបានមានអគ្គីសនីប្រើដូចគេ?)។
ពួកគាត់សូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធក្នុងស្រុកជាពិសេសលោកអភិបាលខេត្តសូមមេត្តាជួយដោះស្រាយអោយមានភ្លើងអគ្គីសនីប្រើនឹងគេផងព្រោះជារៀងរាល់ថ្ងៃនេះពួកគាត់ប្រើតែភ្លើងអាគុយឬក៏បន្ទះសឡាតែប៉ុណ្ណោះយ៉ាងណាក៏មិនដូចភ្លើងអគ្គីសនីដែរ។
ជុំវិញការលើកឡើងនឹងសំណូមពរខាងលើភ្នាក់ងារសារព័ត៌មាន VD7 NEWS ប្រចាំនៅខេត្តព្រះវិហារយើងនៅមិនទាន់មានការបំភ្លឺណាមួយពីខាងមន្ត្រីពាក់ព័ន្ធឬក៏មន្ត្រីផ្នែកអគ្គីសនីនៅឡើយព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនងអ្វីដែលលើកឡើងខាងនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕