header ads

Sponsor

ចរាចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចេញប័ណ្ណបើកបរអន្តរជាតិឱ្យប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យពួកគេអាចយកទៅប្រើប្រាស់ សម្រាប់បើកបររថយន្តនៅប្រទេសក្រៅបាន។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅថ្ងៃទី៧ កក្កដា លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដំណើរការចេញប័ណ្ណបើកបរអន្តរជាតិនេះ នឹងចាប់ផ្ដើមនៅខែសីហា ខាងមុខ។

រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ក្រសួងនឹងចាប់ផ្តើមចេញប័ណ្ណបើកបរអន្តរជាតិ ដោយសារតែពេលយើងទៅដល់ប្រទេសគេ បើកឡានមិនបាន មានប័ណ្ណបើកបរខ្មែរបើកមិនបាន ដូចនេះយើងជាសមាជិកអង្គការសហប្រជាជាតិដែរ អញ្ចឹងយើងអាចចេញប័ណ្ណបើកបរអន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋដែលមាន ប័ណ្ណបើកបរ ហើយយកមកដូរសុំធ្វើប័ណ្ណបើកបរបណ្តោះអាសន្នសិនប៉ុន្មានខែចឹងទៅ យើងអាចចេញជូនពួកគាត់បាន»។

បើតាមលោក ស៊ុន ចាន់ថុល ប័ណ្ណបើកបរអន្តរជាតិនេះ ក៏មានតាមប្រភេទរថយន្តផងដែរ។«ហើយយើងមានប្រភេទ A B C នៅខាងក្រោយនឹង យើងបោះត្រាតាមប្រភេទដែលគាត់ស្នើសុំ បើគាត់ឡានទេសចរណ៍ ប្រភេទនឹងគឺបោះត្រាទៅលើរូបថត ហើយបោះត្រាលើប្រភេទនឹងតែម្តង ចឹងខែក្រោយអាចដំណើរការបាន»។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តី។

ក្រសួងសាធារណការ កំពុងត្រៀមរៀបចំសេវាផ្ដល់ប័ណ្ណបើកបរ ២ទីតាំងទៀត គឺនៅផ្សារទំនើបនូរ៉ូម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង និងម៉ល ជីព ម៉ុង សែនសុខ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលសម្រាប់ពលរដ្ឋ ក្នុងការមកប្តូរប័ណ្ណបើកបរផងដែរ ។បច្ចុប្បន្នការិយាល័យផ្ដល់សេវាប័ណ្ណបើកបរ មាននៅទីតាំងផ្សារទំនើបអ៊ីអន១ និងអ៊ីអន២៕

លោក ស៊ុន ចាន់ថុល
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post