header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ហាមពលរដ្ឋធ្វើអាជីវកម្ម សត្វ«សុនខ»(ឆ្កែ) ទូទាំងខេត្ត។ នេះបើតាមលិខិតមន្ទីរកសិកម្ម ចុះថ្ងៃទី៦ កក្កដា។

មន្ទីរកសិកម្មខេត្តសៀមរាប បានសង្កេតឃើញថា សត្វ«សុនខ» ត្រូវបានពលរដ្ឋយកមកធ្វើអាជីវកម្ម ទិញ-លក់ដូរ ជាម្ហូបអាហារយ៉ាងអាណាធិបតេយ្យ និងគួរឱ្យព្រួយបារម្ភ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មន្ទីរកសិកម្មខេត្ត យល់ឃើញថា ការធ្វើអាជីវកម្មសត្វសុនខនេះ បង្ហាញសញ្ញាធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឱ្យមានការឆ្លងជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗទៀត ពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈជាដើម។  

បើតាមមន្ទីរកសិកម្មខេត្ត សកម្មភាពអាជីវកម្មនេះ បាននាំឱ្យមានការទាក់លក់-ទិញសត្វសុនខ ពាសវាលពាសកាល ដែលផ្ទុយពីច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរតាមមាត្រា១១២ ១១៣ និង១១៥។

«អាស្រ័យហេតុនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត»។ នេះបើតាមមន្ទីរកសិកម្មខេត្ត។

មន្ទីរកសិកម្មខេត្ត រំពឹងថា ពលរដ្ឋនឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីកុំប៉ះពាល់ដល់ខេត្តបុរាណមួយនេះ ដែលសំបូរទៅដោយប្រាង្គប្រាសាទ វប្បធម៌ ទំនៀមទម្លាប់ផូរផង់ គ្មានពីរនៅលើលោកនេះ។

សេចក្តីជូនដំណឹងស្តី
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post