សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រ​ឆាំង​​អំពើជូញដូរមនុស្ស បានលើកឡើងថា ការទទួលពលករទេសន្តរប្រវេសន៍ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ខ្លាំង ដោយសាររោងចក្រសហគ្រាស និងវិស័យសេវាកម្មនានា បានផ្អាកជាបន្តបន្ទាប់ តែយ៉ាងណា នេះជាបន្ទុករបស់រដ្ឋាភិបាល។ សម្តេចថ្លែងបែបនេះ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយ នៅក្រសួងមហាផ្ទៃព្រឹកថ្ងៃទី ៣០ ខែកក្កដា។

សម្ដេច ស ខេង មានប្រសាសន៍ថា៖«ការធ្វើទេសន្តរប្រវេសន៍កាន់តែប្រឈមខ្លាំង តែក៏អាច​អូសបន្លាយរយៈពេលវែង ដូច្នេះកិច្ចការពារពលករធ្វើទេសន្តរប្រវេសន៍ គឺជាភារៈកិច្ចចាំបាច់ ដែលរដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់»។

សម្ដេចបន្តថា ពលករទេសន្តរប្រវេសន៍ភាគច្រើនមានស្ថានភាពលំបាក និងងាយរងគ្រោះ​ ដោយសារគ្មានជំនាញ ព្រមរស់នៅ ឬធ្វើការងារមិនស្របច្បាប់ អំឡុងពេលរឹតបន្តឹង និងបិទប្រទេសធ្វើឲ្យជនទេសន្តប្រវេសន៍ទាំងនោះបានព្យាយាមឆ្លងដែនខុសច្បាប់ ដើម្បី​វិល​ត្រឡប់​មកវិញមកមោទតុភូមិវិញ។

ចាប់តាំងពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ពលករកម្ពុជា ដែល​វិល​ត្រ​ឡប់​ពីការធ្វើទេសន្តរប្រវេសន៍មានប្រមាណ ១០៣,០០០នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post