ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំក្រុម អ្នកប្រវត្តិសាស្ត្រលើកទី៤ ស្ដីពី «កិច្ចពិភាក្សាស្វែងរកគំនិត យោបល់ សម្រាប់ការចងក្រងក្រុមអ្នកសរសេរប្រវត្តិសាស្ត្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមអ្នកប្រវត្តិសាស្ត្រ ព្រមទាំងអ្នកជំនាញប្រវត្តិសាស្ត្រយ៉ាងច្រើន នៅរាជបណ្ឌិត្យសភាកម្ពុជា។

បណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា «បើសិនជាតិសាសន៍មួយគ្មានប្រវត្តិសាស្ត្រខ្លួនឯង ជាតិសាសន៍នោះ គឺជាជាតិសាសន៍អន់បំផុត យើងនឹងឱ្យអ្នកនយោបាយទទួលស្គាល់ប្រវត្តិសាស្ត្រ ក្រោយពីការសិក្សាស្រាវជ្រាវ ព្រោះខ្ញុំយល់ថា អ្នកប្រវត្តិសាស្ត្រខ្លាចណាស់អ្នកនយោបាយ ហើយអ្នកនយោបាយក៏ខ្លាចអ្នកប្រវត្តិសាស្ត្រដែរ»។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

លោកបានបន្ថែមទៀតថា ប្រទេសកម្ពុជា ត្រូវតែមានប្រវត្តិសាស្ត្រមួយដែលច្បាស់លាស់ និងមានការឯកភាពគ្នាពីសំណាក់ក្រុមអ្នកជំនាញប្រវត្តិសាស្ត្រ ដើម្បីធ្វើយ៉ាងណាឱ្យប្រវត្តិសាស្ត្រនេះ សម្រាប់ក្មេងជំនាន់ក្រោយបានសិក្សារៀនសូត្រជាដើម។ លើសពីនេះ ប្រធានរាជបណ្ឌិត្យសភា បានបញ្ចាក់ថា ជាពិសេសសម្រាប់អ្នកនយោបាយបានយល់ឱ្យកាន់តែច្បាស់ពីប្រវត្តិសាស្ត្រជាតិកម្ពុជាផងដែរ។

ការដែលអ្នកនយោបាយមិនយល់ការពិតពីប្រវត្តិសាស្ត្រ នឹងធ្វើឱ្យប្រទេសជាន់តែដានប្រវត្តិសាស្ត្រជ្រាំដែលៗជាដើម។ លោកក៏អំពាវនាវឱ្យអ្នកជំនាញខាងប្រវត្តិសាស្រ្តទាំងអស់ស្វែងរកនូវតម្លៃសច្ចៈភាព នៃរឿងរ៉ាវដែលបានកើតឡើងកន្លងមក ដើម្បីឱ្យមានការយល់ដឹងត្រឹមត្រូវទាំងអស់គ្នា៕

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor