header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បុងឃ្មុំ បានប្រាប់ទៅកាន់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធហាមដាច់ខាតមិនឲ្យមានគ្រួសារមានបន្លំធ្វេីប័ណ្ណក្រីក្រ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលឡេីយ។

លោកក្រេីនរំលឹកដូច្នេះថា៖ « មេភូមិ មេឃុំ ​​​​ ស្មៀនឃុំ និងអ្នកពាកព័ន្ធដែលចុះអនុវត្តន៍ផ្ទាល់ទាំងអស់ សូមអនុវត្តន៍កិច្ចការនេះទៅតាមនីតិវិធីដែលបានកំណត់ ប្រកបដោយសុក្រឹត និងតម្លាភាព » ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ។ ដោយរដ្ឋបានចំណាយថវិកាប្រមាណ ២៥ដុល្លារក្នុង១ខែ ដើម្បីឧបត្ថម្ភជូនពលរដ្ឋក្រីក្រ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បុងឃ្មុំ
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បុងឃ្មុំ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post