បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាល៖ លោក សុខ ធី ម្ចាស់សិប្បកម្មឥដ្ឋអេកូ គឺជាមនុស្សម្នាក់មានគំនិតច្នៃប្រឌិតខ្ពស់ បានយកសំណល់ប្លាស្ទិច កែច្នៃធ្វើជាឥដ្ឋអេកូ ដើម្បីបម្រើដល់វិស័យសំណង់នៅកម្ពុជា។

ដោយសារការមើលឃើញពីការបោះចោលកាកសំណល់ប្លាស្ទិចយ៉ាងអាណាធិបតេយ្យនៅតាមទីសាធារណៈ និងនៅក្នុងប្រភពទឹកជាដើម លោក សុខ ធី ជាម្ចាស់សិប្បកម្មឥដ្ឋអេកូ ក៏បានសម្រេចចិត្ត យកសំណល់ប្លាស្ទិចទាំងអស់នេះ មកកែច្នៃឲ្យទៅជាឥដ្ឋអេកូសំរាប់បម្រើដល់វិស័យសំណង់។

លោក សុខ ធី បានគូសបញ្ជាក់ថា ការធ្វើឥដ្ឋប្រភេទដូចបច្ចប្បន្ននេះ បានបង្កផលប៉ះពាល់យ៉ាងច្រើនទៅដល់បរិស្ថាន ជាពិសេសការប្រើកំណាត់ឧសឈើយ៉ាងច្រើនដូចសព្វជាដើម។

ដោយមើលឃើញអំពីបញ្ហាទាំងនេះ លោក សុខ ធី ក៏បានកែច្នៃប្លាស្ទិចធ្វើជាឥដ្ឋអេកូ ប្រើជំនួសឥដ្ឋបច្ចុប្បន្ន ដើម្បីរួមចំណែកកាត់បន្ថយបរិស្ថាន។

បើតាមម្ចាស់សិប្បកម្មឥដ្ឋអេកូ ចំណេះដឹងដែលធ្វើនេះ បានមកពីការស្វែងយល់ និងសិក្សានៅប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌា ចិន និងហ្វីលីពីន។

លោកបន្តថា ឥដ្ឋអេកូ ដែលបានកែច្នៃពីកាកសំណល់ប្លាស្ទិចនេះ បានឆ្លងកាត់ការពិសោធន៍ជាច្រើនដង នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា ( ITC )។ លោកបញ្ជាក់ថា ឥដ្ឋអេកូនេះមានគុណភាពជាប់រឹងមាំល្អ ជាងឥដ្ឋធម្មតាចំនួន៥ ទៅ៦ដង ។ ក្រៅពីមានគុណភាពរឹងមាំហើយតម្លៃក៏ធូរថ្លៃជាងឥដ្ឋធម្មតាផងដែរ។ លោក ធី បានឲ្យដឹងថា ឥដ្ឋអេកូមានទម្ងន់ ១ដុំ ៥គីឡូក្រាម លក់តម្លៃត្រឹមតែ ១ពាន់រៀលប៉ុណ្ណោះ ពោលគឺចំណាយតិចជាងឥដ្ឋធម្មតា។ ចំពោះវត្ថុធាតុដើមវិញ មានដូចជា ប្លាស្ទិច ដី ខ្សាច់ និងស៊ីម៉ង់ត៍ជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor