ព័ត៌មានជាតិ
អាម៉ាប៉ាប៉ាញ៉ូសសូមអបអរសាទរឥស្សរបញ្ញាជនទាំង៥រូបដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា "បណ្ឌិតសភាចារ្យ"។
រាជបណ្ឌិត្យសភាកម្ពុជាដែលជាទីប្រមូលផ្តុំកម្លាំងបញ្ញាញាណជាតិជាន់ខ្ពស់ បាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឲ្យសម្រេចនូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងដំណាក់កាលសន្តិភាព ការប្រមូលផ្តុំធនធានបញ្ញាញាណជាតិ ដើម្បីផ្តល់អនុសាសន៍ និងរិះរកមធ្យោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រការពារនិងអភិវឌ្ឍន៍ជាតិ គឺជារឿងដែលចាំបាច់និងបន្ទាន់បំផុត។
យើងសង្ឃឹមយ៉ាងមុតមាំថា ឥស្សរបញ្ញាជនទាំង៥រូបថ្មីនេះ នឹងបង្កើតនូវតម្លៃបន្ថែមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជាឲ្យស័ក្តសមនឹងគោរមងារដែលព្រះមហាក្សត្រទ្រង់ប្រោសប្រទាន។