header ads

Sponsor

ស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

លោក ច័ន្ទ សុផល អ្នក​សេដ្ឋកិច្ច​ឯករាជ្យ និង​ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បានបង្ហោះសារលើ Facebook ដូច្នឹងបន្តបន្ទាប់ថា ហានិភ័យនៃការឆ្លងមេរោគកូវិតនៅតាមសាលារៀន មានមែនហើយ ក៏ប៉ុន្តែការបង់ខាតដោយសង្គមក្នុងពេលបច្ចុប្បន្ន និងអនាគត ដោយសារការបិទសាលារៀនយូរ ទំនងជាមានទំហំធំដែលពិបាកវាស់បាន។ សិស្សានុសិស្សរាប់លាននាក់ អាចត្រូវបានប្តូរឥរិយាបថទៅជាមិនល្អ ដោយសារទម្លាប់លេងហ្គាមជ្រុល សម្រាប់អ្នកមានកុំព្យូទ័រឬស្មាតហ្វូន និងទម្លាប់ដើរលេងជ្រុលសម្រាប់អ្នកគ្មានឧបករណ៍ទាំងនេះ ជាពិសេសអ្នកក្រ។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

​ប្រសិនបើមានមេរោគកូវិតនៅក្នុងសហគមន៍ ហានិភ័យចម្លងពីគ្រួសារមួយទៅគ្រួសារមួយ ពីឃុំមួយមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ ខ្ញុំយល់ថាមានខ្ពស់នៅតាមការធ្វើដំណើររបស់កម្មករ និងអ្នកចរាចរណ៍តាមមធ្យោបាយសាធារណៈផ្សេងៗ។ រថយន្តមួយ អាចប្រមូលកម្មកររោងចក្រពីច្រើនភូមិ ជិះប្រជ្រៀតគ្នា ក្នុងមួយឡានអាចដល់៥០នាក់ ហើយចូលទៅធ្វើការនៅក្នុងរោងចក្រមួយឬច្រើន ដែលមានមនុស្សរាប់ពាន់នាក់មកពីរាប់សិបភូមិផ្សេងៗគ្នា។

នៅសាលារៀនបឋមសិក្សាតាមជនបទភាគច្រើន មានសិស្សមកពីឃុំតែមួយ។ សាលារៀនមធ្យមសិក្សា អាចមានសិស្សមកពីស្រុកតែមួយប៉ុណ្ណោះ ដែលអាចត្រូវបានគ្រប់គ្រង ប្រសិនដឹងថាមានឆ្លងមេរោគកូវិត។ ក្រៅពីនេះ សាលារៀនក៏អាចរកវិធីគ្រប់គ្រងហានិភ័យ ដូចជាតាមរយ:ការបើកឱ្យរៀននៅថ្ងៃឆ្លាស់គ្នាដើម្បីបន្ថយចំនួនសិស្សនៅក្នុងថ្ងៃតែមួយ រួមទាំងការស្ទង់កំដៅ និងការមានអាល់កុលលាងដៃជាដើម។

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦

ខ្ញុំយល់ថា ប្រសិនបើរកឃើញថាសាលារៀនជាកន្លែងចម្លងមេរោគកូវិតពិតប្រាកដនៅក្រោយពេលបើកវិញមែននោះ រដ្ឋាភិបាលនឹងបិទវិញ។ វាទំនងជាមិនបង្កអន្តរាយនោះទេ ដោយហេតុថានៅប្រទេសកម្ពុជា អត្រាជាសះស្បើយពីជំងឺកូវិតមានដល់ទៅ១០០%។ ម៉្យាងវិញទៀត ការមិនតិទរោងចក្រ ការដឹកកម្មករចង្អៀតគ្នាតាមឡាន ការបើកផ្សារនិងទីកន្លែងប្រជុំជនផ្សេងៗ ប៉ុន្តែបិទសាលារៀន អាចស្រដៀងគ្នានឹងការលាងសំអាតដៃតែមួយខាង។ ប្រសិនបើមានមេរោគ វានឹងឆ្លងដូចតែគ្នា។

ញុំជឿជាក់ថា រដ្ឋាភិបាលប្រាកដជាដឹងវិធីងាយៗទាំងនេះ និង ការបង់ខាតដល់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដោយសារការកើតទម្លាប់មិនល្អរបស់សិស្សានុសិស្សរាប់លាននាក់នៅក្រៅសាលាច្រើនខែ។ ខ្ញុំពិតជាមិនដឹងអំពីជម្រៅនៃការវិភាគនិងការថ្លឹងថ្លែងរបស់អ្នកសម្រេចគោលនយោបាយនោះទេ។ ទាំងនេះគ្រាន់តែជាមតិរបស់ខ្ញុំប៉ុណ្ណោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post