Sponsor

ក្នុងនាមជាសិល្បការិនីជំនាញផ្នែកបុរាណតារាកំប្លែង កាឆយ បានបង្ហាញការឈឺចាប់ដែលត្រូវ គេមិនឱ្យតម្លៃក្នុងពេលអ្នកស្រីទៅចូលរួមច្រៀងនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ។ បើទោះ កន្លងទៅយូរឆ្នាំ តែតារាកំប្លែងជើងចាស់រូបនេះនៅតែចងចាំមិនភ្លេច និងពេលខ្លះមានបំណង ចង់បញ្ចប់អាជីពសិល្បៈផ្នែកបុរាណនេះទៀតផង ។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានស្គាល់អ្នកស្រី កាឆយ ព្រោះអ្នកស្រីក៏ជាតារាកំប្លែងម្នាក់ ដែលមានប្រជាប្រិយភាពកាលពីជាង១០ ឆ្នាំមុន ។ ក្រៅពីនេះអ្នកស្រី កាឆយ ក៏ជាអ្នកចម្រៀង បុរាណដែលតែងបង្ហាញវត្តមាននៅក្នុងកម្មវិធីមង្គលការនានា។ ក្នុងនាមជាសិល្បការិនីទាំងផ្នែក បុរាណ និងសម័យអ្នកស្រី កាឆយ ក៏ជួបរឿងឈឺចាប់ដែលត្រូវគេមិនឱ្យតម្លៃក្នុងនាមអ្នកស្រីជា អ្នកចម្រៀងបុរាណដែលធ្វើឱ្យអ្នកស្រីចង់បញ្ចប់អាជីពសិល្បៈផ្នែកបុរាណចោលម្តងៗ ។

ដ្បិត រឿងទាំងនេះបានរំលងទៅជាច្រើនឆ្នាំ តែអ្នកស្រី​ កាឆយ នៅតែចងចាំទុកដោយបានទម្លាយ កាលពីពេលថ្មីៗនេះក្នុងពេលអ្នកស្រីចូលរួមនៅក្នុងកម្មវិធី 3 Funs ។រឿងរ៉ាវនេះផ្តើមឡើងដោ យសាច់ញាតិខាងកូនក្រមុំបានដេញ អ្នកស្រី ក៏ដូចជាក្រុមភ្លេងបុរាណឱ្យងើបចេញដើម្បីយក កៅអីឱ្យភ្ញៀវអង្គុយទាំងដែលអ្នកស្រីនិងក្រុមការងារកំពុងច្រៀងក្នុងកម្មវិធី ។ ដោយសារអន់ចិត្ត ត្រូវគេដេញដូចសត្វឆ្កែ ដូចឆ្មា បែបនេះទើបអ្នកស្រី មានការឈឺចាប់ហើយពេលខ្លះក៏ចង់បោះ បង់ផ្នែកបុរាណនេះចោល។ អ្នកស្រី កាឆយ បានបន្តថាកាលណោះច្រៀងម្តងបានកម្រៃ ៤០ដុល្លារ ទៅ ៧០ដុល្លារប៉ុណ្ណោះដែលក្រោយបែងចែកគ្នាអ្នកស្រីទទួលបានត្រឹមតែ ៥ដុល្លារ ប៉ុណ្ណោះ។

ដោយសារជាបទពិសោធន៍ទើបនៅពេលចូលរួមនៅក្នុងកម្មវិធីមង្គលការម្តងៗអ្នកស្រីតែងសុំទៅ ម្ចាស់កម្មវិធីឱ្យទុកកៅអី១០ សម្រាប់ក្រុមភ្លេងបុរាណព្រោះអ្នកស្រីនិងក្រុមការងារមិនអាចយក កៅអីពីផ្ទះទៅបានទេ ។ បើទោះជាជួបរឿងដែលត្រូវគេមិនឱ្យតម្លៃក្តី តែអ្នកស្រី កាឆយ នៅតែ បន្តអាជីពសិល្បៈរហូតដល់បច្ចុប្បន្នព្រោះអ្នកស្រីមានឈាមជ័រជាអ្នកសិល្បៈជាកូនស្រីរបស់តារាកំប្លែងលោកតា​សង់ស៊ីស៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor