បរិស្ថាន
អាម៉ាប៉ាប៉ាញ៉ូសលំហូរទឹកចាក់ទៅកាន់បឹងទន្លេសាប ដែលជាបឹងដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ បានអាក់អានអសរយៈ២ឆ្នាំជាប់ៗគ្នា និងកំពុងធ្វើឱ្យប៉ះពាល់មុខរបរនេសាទនិងការផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រជាជនជាងមួយលាននាក់។
មន្រ្តីបាននិយាយថា ការផ្លាស់ប្តូរចរន្តទឹកហូរនៅបឹងទន្លេសាបនេះ នឹងមិនអាចកើតឡើងរហូតដល់ខែក្រោយ ដោយសារបញ្ហាគ្រោះរាំងស្ងួត នឹងទំនប់វារីអគ្គិសនីជាច្រើនរបស់ចិននិងឡាវដែលបានផ្អាកលំហូរទឹកមកពីទន្លេមេគង្គ។
ជាទូទៅទឹកទន្លេមេគង្គាបានកើនឡើងនៅរដូវវស្សា ហើយមួយផ្នែកវាបានហូរចូលទៅទន្លេសាប និងអាចផ្តល់ត្រីយ៉ាងច្រើនដល់ប្រជានេសាទ។ ប៉ុន្តែអ្វីដែលប្រជានេសាទកំពុងរំពឹងទុកមិនទាន់មានការកើតឡើងនៅឡើយទេ។
អ្នកនេសាទនៅបឹងទន្លេសាបនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាបបាននិយាយថា ការចេញទៅនេសាទនៅពេលបច្ចុប្បន្ននេះ គឺអាចរកត្រីលក់បានប្រាក់ ១២០០០រៀល ឬប្រហែល ៣ ដុល្លារ បើប្រៀបនឹងឆ្នាំមុន គឺរកត្រីលក់បានពី១២ទៅ១៥ដុល្លារក្នុងមួយថ្ងៃ ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់សមាជិកគ្រួសារ។
ជាធម្មតា ទឹកហូរចូលបឹងទន្លេសាបមានរយៈពេល១២០ថ្ងៃ ហើយឡើង៦ដងមុនពេលវាហូរចូលទន្លេមេគង្គវិញ នៅពេលរដូវមូសុងត្រូវបញ្ចប់ទៅនៅចុងខែ កញ្ញា។
លោក ឡុង សារ៉ាវុធ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គបាននិយាយថា ផ្អែកតាមរយៈឧតុនិយម និងទិន្នន័យទឹកភ្លៀង លំហូរទឹកទន្លេគួរតែឡើងនៅខែសីហានេះ។ គណៈកម្មាការទន្លេមេគង្គ (MRC) បានចាត់ទុកការពន្យាពេលមិនមានទឹកហូរចូលក្នុងបឹងទន្លេសាបនេះ គឺដោយសារកាលពីឆ្នាំ ២០១៩មានទឹកភ្លៀងធ្លាក់ទាប និងមកពីទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើ ស្ថិតក្នុងប្រទេសឡាវចំនួន២ និងនៅចិនចំនួន១១។ គណៈកម្មការនេះក៏បានបញ្ជាក់ផងដែរថា ពីពេលនេះទៅ លំហូរទឹកនឹងមិនដូចមុនទៀតទេ។
ប្រទេសឡាវ និង ចិនបានលើកឡើងថា វារីអគ្គិសនីទាំងនោះផ្តល់សារៈសំខាន់ដល់សេដ្ឋកិច្ចនិងជួយកាត់បន្ថយពីបញ្ហាគ្រោះរាំងស្ងួត នឹងទឹកជំនន់។ អ្នកនេសាទបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាចរចាជាមួយឡាវនិងចិន ដើម្បីសុំរំដោះទឹកពីវារីទាំងនោះដើម្បីសង្គ្រោះប្រជាពលរដ្ឋនៅឃុំកំពង់ឃ្លាំង ២០០០ គ្រួសារផង ខណៈអ្នកនេសាទខ្លះលើកឡើងថា នឹងបោះបង់មុខរបរនេសាទ ដើម្បីទៅធ្វើការងារសំណង់វិញនៅទីរួមខេត្តសៀមរាប៕