សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនស្ត្រីម្នាក់ ដែលមហាជនកំពុងផ្ទុះកំហឹង ទៅតុលាការហើយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា ស្ត្រីជាជនដៃដល់ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាពថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះអា.រ មុខ ច្រមុះ និង ដៃ គឺ ជាការសងសឹក ដែលក្មេងស្រីនេះបានយកដុំថ្មគប់ទៅលើកូនប្រុសរបស់ខ្លួន។
ស្ត្រីរូបនេះសារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះធ្វើឲ្យកូនរបស់ខ្លួនរបួស ដែលថាកូនខ្លួនធំឡើងនឹងក្លាយជាតារាផងដែរ ដូច្នេះ ខ្លួនសុំត្រឹមតែឲ្យក្មេងស្រីរងគ្រោះរូបនេះចេញរបួសវិញ ដូចកូនខ្លួនដែរ ។