សង្គម
អាម៉ាប៉ាប៉ាញ៉ូសនិស្សិត និងសិក្ខាកាមយោធាខ្មែរចំនួន១៤៣ នាក់ នៅរុស្ស៊ី និងអេហ្ស៊ីបនឹងធ្វើដំណើរមកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ ខែកក្កដា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេសនៅថ្ងៃទី១៨ ខែកក្កដា។
តាមការសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប និងស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ព្រមទាំងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និស្សិតកម្ពុជាចំនួន ៤៣ នាក់ ក្នុងចំណោមនិស្សិតសរុប ១០៨ នាក់ ដែលកំពុងសិក្សានៅប្រទេសអេហ្ស៊ីប និងសិក្ខាកាមយោធាកម្ពុជាចំនួន១០០នាក់នៅសហព័ន្ធរុស្ស៊ី នឹងធ្វើដំណើរមកប្រទេសកម្ពុជាវិញ ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ីតាមជើងហោះហើរលេខ MH 754 នឹងមកដល់ ភ្នំពេញ នៅម៉ោង ១៣:០០នាទី ថ្ងៃទី១៩ ខែកក្កដា៕