header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ប៉ោយប៉ែត៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានពិនិត្យឃើញ និងឃាត់ខ្លួនជនជាតិខ្មែរចំនួ ០៤នាក់ ដែលត្រូវបានមេខ្យល់ នាំឆ្លងដែនចេញទៅប្រទេសថៃ នៅចំណុចមាត់អូរក្រោមស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ តន ស្រីម៉ៅ ភេទស្រី អាយុ ៣០ឆ្នាំ, ២-ឈ្មោះ កែវ ចិន្តា ភេទស្រី អាយុ ៤០ឆ្នាំ, ៣-ឈ្មោះ ប៊ុន ចាន់រិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ និង៤-ឈ្មោះ លី សាំងវ៉ាន់ ភេទស្រី អាយុ ៨ឆ្នាំ ហើយអ្នកទាំង ០៤នាក់នេះ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

តាមការបំភ្លឺរបស់ជនរងគ្រោះ មុនកើតហេតុពួកគាត់បានធ្វើដំណើរ មកពីខេត្តពោធិ៍សាត់ ក្នុងគោលបំណងចេញទៅរកការងារធ្វើនៅប្រទេសថៃ លុះមកដល់ចំណុចរង្វង់មូលប៉ោយប៉ែត ក៏បានជួបនឹងជនមិនស្គាល់អត្តសញ្ញាណពិតប្រាកដម្នាក់ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ បានបបួលគាត់ឆ្លងដែនតាមផ្លូវកាត់ ដោយគិតសេវាក្នុងម្នាក់ ៣,០០០បាត បន្ទាប់ពីគាត់បានយល់ព្រមទៅជាមួយ នៅពេលដែលធ្វើដំណើរដល់មាត់អូរទឹកដីថៃ វាក៏យកប្រាក់ពីពួកគាត់ចំនួន ៨,០០០បាត រួចទុកពួកគាត់ចោលនៅទីនោះ ហើយគេចខ្លួនបាត់។

ក្រោយកើតហេតុកម្លាំងផ្នែកត្រួតពិនិត្យចល័ត បានចុះអន្តរាគមន៍ និងនាំជនរងគ្រោះមកអង្គភាព ធ្វើការសួរនាំពីមូលហេតុ និងបានអប់រំណែនាំ រួចទិញម្ហូបអាហារជូនពួកគាត់ពិសារ ព្រមទាំងបានឧបត្ថម្ភប្រាក់មួយចំនួនដល់ពួកគាត់ ដើម្បីធ្វើជាសាហ៊ុយត្រឡប់ទៅលំនៅស្ថានវិញ។

បច្ចុប្បន្នប៉ុស្តិ៍កំពុងដាក់កម្លាំងតាមដាន រកជនសង្ស័យខាងលើ ដើម្បីចាត់វិធានការតាមនីតិវិធីនៃច្បាប់៕

ពលរដ្ឋ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post