header ads

Sponsor

គួរស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលបានឲ្យដឹងថា ពាក្យបណ្ដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលប្តឹងទណ្ឌិត សម រង្ស៉ី នៅប្រទេសបារាំង ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចំពោះការដាក់នៅក្រោមការត្រួតពិនិត្យចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល របស់ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស និងសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ នាពេលឆាប់ៗខាងមុខ ខណៈលោក សម រង្ស៉ី បានស្វះស្វែងរកមេធាវី ២រូបការពារខ្លួនក្នុងរឿងក្តីនេះ។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ តុលាការព្រហ្មទណ្ឌ នៃទីក្រុងប៉ារីស បានសម្រេចដាក់ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានសំងំលាក់ខ្លួននៅក្នុងប្រទេសបារាំងពីបទ បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល តាមបណ្តឹងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។ ( វិទ្យុបាយ័ន )

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post