header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កម្ពុជា និងថៃ បើកកិច្ចពិភាគក្សាពីលទ្ធភាពបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត- ខ្លងលឹកឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចដែលជាប់គាំ ដោយសារវិបត្តិជំងឺកូវីដ១៩ ។

កិច្ចពិភាគក្សារវាង លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោក ឆានីត ចាន់ឆៃណារ៉ុង ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃឡង់ដ៏-កម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ដើម្បីដាក់សំណើទៅកាន់រដ្ឋាភិបាលកម្ពុជា-ថៃ ឲ្យពន្លឿនការបើកច្រកអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខ្លងលឹក ខេត្តស្រះកែវ ដោយអនុញ្ញាតឲ្យភ្ញៀវទេសចរកម្ពុជា អ្នកជម្ងឺ និងវិនិយោគថៃអាចចូលទៅប្រទេសកម្ពុជាក្នុងរយៈពេល១ ថ្ងៃ។

លោក អ៊ូក សោភ័ណ បញ្ជាក់ថា បើគម្រោងបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត- ខ្លងលឹក ជោគជ័យ។ យើងនឹងបន្តដាក់សំណើរទៅកាន់រដ្ឋាភិបាល ដើម្បីសុំបើកច្រកអន្តរជាតិផ្សេងៗទៀតមានដូចជា ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងចុងជាំ ខេត្តសុរិន្ទ ច្រកអន្តរជាតិដូង ខេត្តបាត់ដំបង និងបានឡែម ខេត្តច័ន្ទបូរី និងច្រកអន្តជាតិចាំយាម ខេត្តកោះកុង និងហាតឡេក ខេត្តត្រាត ជាដើម៕

កិច្ចប្រជុំ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post