(ខេត្តស្វាយរៀង) ៖ រាជរដ្ឋាភិបាលបានបញ្ជូននិសិ្សតចំនួន ៤៩២នាក់ (ស្រី១៣៥នាក់) ឲ្យត្រឡប់ទៅបន្តការសិក្សានៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកប៉ាយ នាព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០នេះ ដោយមានការសម្របសម្រួលពីប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិតព្រមទាំងសមត្ថកិច្ចគនរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងអគ្គកុងស៊ុលប្រទេសវៀត។

ទាក់ទិនក្រុមនិស្សិតទៅបន្តកម្មសិក្សានៅប្រទេសវៀតណាមនេះដែរ លោកនាយរងនគបាលអន្តោប្រវេសន៍ប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិក្រុងបាវិតបានឲ្យដឹងថា មន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានសហការជាមួយ ការិយាល័យទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ សមត្ថកិច្ចខេត្តតៃនិញ សម្របសម្រួលដំណើរនិសិ្សត សិក្ខាកាមយោធា សិក្ខាកាមនគរបាលចំនួន ៤៩២នាក់ ក្នុងនោះស្រី១៣៥នាក់ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ វិលត្រឡប់ទៅសិក្សានៅប្រទេសវៀតណាមវិញ។

ប្រភពដ៏ដែលបន្តថា និស្សិតដែលចេញទៅបន្តការសិក្សានេះគឺនៅ ៥២គ្រឹះស្ថានអប់រំបណ្តុះបណ្ដាលទូទាំងប្រទេសវៀតណាម (នៅទីក្រុងហាណូយ ទីក្រុងហូជីមិញនិងតាមបណ្តាខេត្តផ្សេងទៀតនៅប្រទេសវៀតណាម)។ ទន្ទឹមនោះ អាជ្ញាធរខេត្តតៃនិញ បានរៀបចំកន្លែងចត្តាឡីស័ក២កន្លែង(ប្រុស១កន្លែងស្រី១កន្លែង)នៅក្នុងក្រុងតៃនិញខេត្តតៃនិញប្រទេសវៀតណាម។ នេះជាលើកដំបូងហើយដែលក្រសួងអប់រំក៏ដូចរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូននិស្សិតខ្មែរឲ្យត្រឡប់ទៅបន្តការសិក្សានៅប្រទេសវៀតណាមវិញដោយគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជំនាញ នៃមហាវិទ្យាល័យក្នុងប្រទេសវៀតណាមបានចាប់ផ្តើមបើកឲ្យសិស្សនិស្សិតចូលសិក្សាវិញ។ ដោយប្រទេសវៀតណាម និងព្រះរាជាណាចក្រកម្ពុជា គ្រប់គ្រងនិងទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ បានល្អមានប្រសិទ្ធិភាព ដោយបន្តធ្វើចត្តាឡីសក័ និងអនុវត្តការធ្វើអនាម័យជាប់ជាប្រចាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor