header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Yamato Green Co., Ltd បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី « ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

លោក វេង សាខុន បានឲ្យដឹងថា គោលបំណងក្នុងការចុះអនុស្សារណៈនេះ បានបង្ហាញឲ្យឃើញពីការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែចង្វាក់ផលិតកម្ម ដោយប្រែក្លាយផលិតបែបលក្ខណ:គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ « ឯកសារ MoU ដែលបានចុះហត្ថលេខានាថ្ងៃនេះ មានលក្ខណ:គ្រប់គ្រាន់ ក្នុងការបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក យ៉ាងប្រទាក់ក្រឡាក្នុងខ្សែចង្វាក់ផលិតកម្មបន្លែ ដោយចាប់ផ្តើមពីការដាំ ការថែរក្សា (ទឹក ជី ថ្នាំ ជំងឺ និងសត្វល្អិត) ការប្រមូលផល ការវេចខ្ចប់ ការរក្សាទុកក្នុងទូត្រជាក់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេស»។

លោក Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន Yamato Green បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយប្រើប្រាស់សក្តានុពល និងធនធានរបស់ខ្លួន ព្រមទាំងបាននាំយកបច្ចេកវិទ្យាចុងក្រោយ នៃវិស័យផលិតកម្មបន្លែទាំងអស់ ដែលជប៉ុនមាន មកអនុវត្តនៅកម្ពុជា មានដូចជា ការដាំដុះ ការប្រមូលផល រហូតដល់លទ្ធផលសម្រេចចេញជាអាហារ៕

ជាមួយគ្នានេះ លោក វេង សាខុន ជឿជាក់ថា គម្រោងវិនិយោគនេះ នឹងធ្វើឲ្យមានការកែប្រែនៅលើខ្សែចង្វាក់ផលិតកម្មបន្លែកម្ពុជា នាពេលបច្ចុប្បន្នឲ្យមានលក្ខណ:ល្អប្រសើរ ទំនើប និងមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងអាចឈានចាប់យកបាននូវឱកាស នៃការប្រកួតប្រជែងក្នុងការនាំចេញក្រោមស្លាកសញ្ញា Product of Cambodia ហើយទាំងនេះគឺជាមោទនភាពនៃប្រទេសកម្ពុជាយើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post