Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖អាជ្ញាធរកំពុងតែស្វែងរកស្ត្រីសញ្ជាតិខ្មែរ-អាមេរិកម្នាក់ ដែលបានរត់ចេញពីសណ្ឋាគារដាក់ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ ស្ត្រីរូបនេះ បានមកដល់កម្ពុជាកាលពីថ្ងៃទៅ១៥ ខែកក្កដា។  នេះបើតាម លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ត្រីខ្មែរ-អាមេរិករូបនេះ បានរត់ចេញនាពេលរំលងអាធ្រាត។ លោកស្រី បានប្រាប់អ្នកសារព័ត៌មានតាមបណ្ដាញតេឡេក្រាមដូច្នេះថា៖«គាត់ជាខ្មែរ-អាមេរិក  យប់មិញគាត់នៅទេ ប្រហែលជារត់ពេលរំលងអាធ្រាតហើយ  ព្រោះដល់ព្រឹកព្រលឹមម៉ោង៧  ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់  និងតាមដានសុខភាពគាត់ផង  ក៏មិនឃើញក្នុងបន្ទប់តែម្តង។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកហើយ»។

លោកស្រី ឱ វណ្ណឌីន ក៏ស្នើឱ្យពលរដ្ឋដែលបានជួបស្ត្រីខ្មែរ-អាមេរិក ដែលមានភិនភាគដូចការផ្សព្វផ្សាយរកនោះ រាយការណ៍ទៅកាន់សមត្ថកិច្ច ឬអាជ្ញាធរ និងមន្ត្រីជំនាញសុខាភិបាលផងដែរ។

កាលពីថ្ងៃទី១៥ កក្កដា ស្ត្រីខ្មែរ-អាមេរិករូបនេះ រួមទាំងអ្នកដំណើរពីអាមេរិកជិត៩០នាក់ទៀត បានធ្វើដំណើរមកដល់កម្ពុជា ។ ក្រសួងក៏បានធ្វើតេស្តលើពួកគេដែរ ដោយអ្នកអវិជ្ជមាន១០នាក់ស្ថិតនៅក្រោមការធ្វើចត្តាឡីស័កនៅទ័ពអាកាស ចំណែក៧៩នាក់ទៀត ស្ថិតនៅសណ្ឋាគារមួយក្នុងសង្កាត់បឹងកេងកងមួយ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយធ្វើតេស្តតាមដានជាបន្តបន្ទាប់ ក៏មានលេចចេញរោគសញ្ញាកន្លងមក ក្នុងនោះ មានខ្មែរ ៣នាក់ និងជនជាតិ២នាក់ផងដែរ ដែលមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៧ កក្កដា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor