សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីអាជ្ញាធរ ប្រកាសស្វែងរកស្ត្រីសញ្ជាតិខ្មែរ-អាមេរិកម្នាក់ ដែលបានរត់ចេញពីសណ្ឋាគារដាក់ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលដល់កម្ពុជាកាលពីថ្ងៃទៅ១៥ ខែកក្កដា ត្រូវបានប្រទះឃើញហើយ។

បើតាម អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងនៅយប់ថ្ងៃទី ១៨ ខែកក្កដា នេះថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។

សូមជម្រាបជូនថា លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ត្រីខ្មែរ-អាមេរិករូបនេះ បានរត់ចេញនាពេលរំលងអាធ្រាត។ លោកស្រី បានប្រាប់អ្នកសារព័ត៌មានតាមបណ្ដាញតេឡេក្រាមដូច្នេះថា៖«គាត់ជាខ្មែរ-អាមេរិក យប់មិញគាត់នៅទេ ប្រហែលជារត់ពេលរំលងអាធ្រាតហើយ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់ និងតាមដានសុខភាពគាត់ផង ក៏មិនឃើញក្នុងបន្ទប់តែម្តង។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកហើយ»។

អត្តសញ្ញាណ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor