header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងនៅថ្ងៃសុក្រនេះថា ប្រទេស​កម្ពុ​ជា​ក្រោម​ការ​ដឹក​នាំ​របស់សម្ដេច ហ៊ុន សែន បានដាក់ចេញនូវ​វិធាន​ការ​បាន​ទាន់​ពេលវេលា ហើយបាន​ឆ្លើយ​តប​រហ័ស​ទប់​ស្កាត់​បាន ការឆ្លងរាលដាល ហើយ​ធ្វើ​ឱ្យ​កម្ពុជា​មិនមានការចម្លងវីរុស​កូវីដ​១៩​ទ្រង់​ទ្រាយ​ធំ​ក្នុង​សហ​គមន៍ ដូចនៅក្នុងបណ្ដា​ប្រទេស​ដទៃទៀតនៅលើសាកលលោកឡើយមកដល់ពេលនេះ។

ទោះជាយ៉ាងណាលោកលើកឡើងថា ជំងឺកូវីដ១៩ គឺជាភ្លើងដ៏​សាហាវមួយ​ត្រូវតែ​នាំគ្នា​បង្កា​រកុំ​ឱ្យ​ការ​រាល​ដាល​នៅកម្ពុជា ខណៈជំងឺនេះបានឆ្លងមនុស្សកើនឡើងដល់ជាង​១១​លានករណី ក្នុងនោះមាន​អ្នក​ស្លាប់​កើន​ឡើង​ដល់ជាងកន្លះលាននាក់។ ​

លោកថា៖«វីរុសនេះ កំពុងរាលដាលដូចភ្លើងឆេះ​ព្រៃនៅជុំវិញពិភពលោក ដូច្នេះ​ប្រទេស​​កម្ពុជា នៅ​តែ​ប្រឈម​នឹងហានិភ័យ ដរាបណាវីរុសនេះនៅកំពុងតែរាល​ដាល​ពាសពេញពិភពលោក។យើងត្រូវ​គិត​អំពី​ករណី​នី​មួយ​ៗដូចជាផ្កាភ្លើង ដែលយើង​ត្រូវ​ពន្លត់វាឱ្យបានមុនពេលដែលវាមានឱកាសរីករាលដាល។ នេះ​ជា​មូល​ហេតុដែលការ​ធ្វើ​តេស្តយ៉ាងតឹងរឹងដែលកំពុងត្រូវបានធ្វើឡើងនៅតាមព្រំដែន នៅពេល​ដែល​ប្រជា​ជន​ធ្វើដំណើរចូលមកក្នុងប្រទេស។

វិធានការណ៍ត្រួត​ពិនិត្យនៅតាមព្រំដែននិងការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ គឺជាកិច្ចការ​ចាំ​បាច់​ដើម្បី​ទប់​ស្កាត់​ការ​កើនឡើងនូវចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ នៅក្នុងប្រទេស​កម្ពុជា»។ បន្ថែមពីនេះ លោក ម៉ម ប៊ុនហេង បានក្រើនរំលឹកឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ន​ខ្ពស់ ដូចជាចៀស​វាងការជួបជុំកកកុញ ចៀស​វាង​ការមានទំនាក់ទំនងជិតស្និទ្ធនិងលំហ​ចង្អៀត លាងដៃឱ្យបានទៀងទាត់ ពាក់ម៉ាស់នៅពេលចាំបាច់ ព្រម​ទាំង​រក្សាឱ្យបាន​នូវ​គម្លាតសុវត្ថិភាពបុគ្គល ដើម្បីកាត់​បន្ថយនូវ​ឱកាស​នៃ​ការ​រីក​រាល​ដាល​ក្នុង​ករណី​មានផ្កា​ភ្លើងកើតឡើង។

លោកថាៈ«បន្ថែមលើវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល បុគ្គលម្នាក់ៗ សហ​គមន៍ និងធុរ​កិច្ច​ទាំង​អស់​ត្រូវបន្តធ្វើការជ្រើសរើសជម្រើសដែលមានសុខភាពល្អ និងចាត់​វិធាន​ការការពារ រួមមាន​ការ​អនុ​វត្ត​អនា​ម័យដៃ និងអនាម័យផ្លូវដង្ហើមស្អាតល្អ ស្ថិតនៅ​យ៉ាងតិច១ម៉ែត្រកន្លះពីអ្នកដទៃ និងស្នា​ក់​នៅ​ផ្ទះ​ប្រសិន​បើ​មានរោគសញ្ញា​សង្ស័យ​ជា​ចាំបាច់។ ត្រូវចូលរួមចំណែកទាំងអស់គ្នា ដើម្បីធានា​ឱ្យ​បាន​ថា​ករណី​នីមួយៗមិនក្លាយ​ជាអណ្តាតភ្លើង ហើយមិនវិវត្តទៅជាភ្លើងនាពេលបន្ទាប់។ ប្រសិនបើ​យើង​ធ្វើ​សកម្ម​ភាព​ដោយមានសាមគ្គីភាព យើងអាចការពារប្រទេសកម្ពុជា ពីការចម្លង​ជំងឺ​ជាទ្រង់​ទ្រាយ​ធំក្នុង​​សហ​គមន៍ ដូចដែលយើងធ្លាប់បានឃើញនៅក្នុងបណ្តាប្រទេសមួយ​ចំនួន​នៅ​លើ​សាកលលោក»៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post