header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្នុងពេលថ្មីៗនេះ នៅក្នុងគេហទំព័ររបស់ព្រះបរមរាជវាំងនៃប្រទេសកម្ពុជាទើបតែបានបង្ហោះនូវសារ អបអរសាទរ និងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក្នុងឱកាសបញ្ចប់កាសិក្សាយ៉ាងជោគជ័យថ្នាក់់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economic រដ្ឋធានីប៉កាំង សាធារណរដ្ឋប្រជាមានិតចិន។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា(ចៅស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ប្រសូតនៅឆ្នាំ ១៩៩៧ ហើយព្រះអង្គម្ចាស់ក្សត្រីបានសិក្សាជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economic រដ្ឋធានីប៉កាំង សាធារណរដ្ឋប្រជាមានិតចិន និងបានទទួលពានរង្វាន់សិស្សឆ្នើមក្នុងកម្មវិធីបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២០។

ពលរដ្ឋចិនជាច្រើនបានសរសើរព្រះអង្គម្ចាស់ក្សត្រីថា ជាក្សត្រីទាំងស្អាតនិង ឆ្លាត ជាមួយនិងការស្លៀកពាក់ដ៏ល្អឥតខ្ចោះក្នុងកម្មវិធីបញ្ចប់ការសិក្សា ដោយស្លៀកសម្លៀកបំពាក់ចរពណ៌ស ដែលមានឆ្លាក់រចនាម៉ូដនៅពីក្រោម ជាមួយនិងបបូរមាត់ដ៏ស្រស់ស្អាត៕

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post