សង្គម
អាម៉ាប៉ាប៉ាញ៉ូសមណ្ឌលគិរី៖ តាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកពេជ្រាដា បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដានេះថា មានករណីសត្វដំរីឈ្មោលងាប់ចំនួន០១ក្បាល(នៅចំនុចអូរប៉ាយ)ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ៨ព្រឹកនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
លោក តាត់ យ៉េន អធិការនគរបាលស្រុក បានបញ្ជាក់ថា ការងាប់របស់ដំរីពុំដឹងមូលហេតុអ្វីទេ ហើយម្ចាស់ដំរីមានឈ្មោះ ជ្រេម ជ្រុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិព្នង រស់នៅភូមិកើតហេតុខាងលើ៕