header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សិប្បកម្មផលិតពពុះសណ្តែក ៧ទីតាំង នៅក្នុងខេត្តកណ្តាល ត្រូវបានអាជ្ញាធរបិទបណ្តោះអាសន្ន ​បន្ទាប់មន្ត្រីជំនាញរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ នេះបើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ចអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។ បន្ទាប់ពីការធ្វើកំណត់ហេតុដកហូត និងសាកសួរស្វែងរកប្រភពម្ចាស់ពពុះសណ្តែកខាងលើ បានផ្តល់ព័ត៌មានលំអិតអំពីទីតាំងផលិតពពុះសណ្តែកមកកាន់មន្រ្តីជំនាញ ដើម្បីចាត់មន្រ្តីមានសមត្ថកិច្ចបន្តស្រាវជ្រាវរកទីតាំង និងប្រភពនៃការផលិត នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មកត្រួតពិនិត្យនឹងដកហូតពពុះសណ្ដែកទាំងនោះតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post