header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

យោងតាមការសិក្សាថ្មីមួយចេញផ្សាយនៅថ្ងៃច័ន្ទទី១៣កក្កដានេះបញ្ជាក់ថា អ្នកជំងឺ​ដែល​​បាន​ជា​សះ​ស្បើយ​ពី​កូវីដ​១៩ គឺអាចបាត់បង់ភាពស៊ាំក្នុងរាងកាយ ហើយ​ឆ្លង​ឡើង​វិញក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។


នៅក្នុងការសិក្សាលើកដំបូងក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ King’s College Londonនៅចក្រភព​អង់​គ្លេស​បាន​សិក្សា​អំពី​កម្រិតនៃអង្គបដិបក្ខប្រាណលើអ្នក​ជំងឺ​កូវីដ​១៩ជាង៩០នាក់ដែលបានបញ្ជាក់ និង​របៀប​ដែល​អង្គ​បដិ​បក្ខ​ប្រាណ​ផ្លាស់​ប្តូរ​តាម​ពេល​វេលា​។

នៅក្នុងការធ្វើតេស្តឈាមបានបង្ហាញថា សូម្បីតែបុគ្គលដែលមានរោគសញ្ញាកូវីដ១៩​ស្រាល​ៗ ក៏មាន​ប្រតិ​កម្ម​ភាព​ស៊ាំប្រឆាំងនឹងវីរុសដែរ។ អ្នកជំងឺដែលស្ថិតក្នុងចំណោម​ការសិក្សានេះ គឺមាន៦០ភាគរយ បាន​បង្ហាញ​ពី​ការ​ឆ្លើយ​តប​វីរុស​ដ៏​ខ្លាំងក្លានៅក្នុង​រយៈ​ពេលប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីការឆ្លង។

ទោះយ៉ាងណាបន្ទាប់ពីរយៈពេល៣ខែ គឺមានមានអ្នកជំងឺតែ១៦,៧ភាគរយ បានរក្សា​កម្រិត​ខ្ពស់នៃអង្គ​បដិ​បក្ខ​ប្រាណ​ឆ្លើយតបនឹងវីរុសកូវីដ ហើយបន្ទាប់ពី៩០ថ្ងៃ គឺអ្នកជំងឺ​ជាច្រើនមិនមានអង្គបដិបក្ខប្រាណដែល​អាច​រក​ឃើញ​នៅ​ក្នុងចរន្តឈាមរបស់​ពួកគេ​ឡើយ។

មនុស្សគ្រប់រូបគឺត្រូវអង្គបដិបក្ខប្រាណឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើតឱ្យមានភាពស៊ាំ​ដើម្បី​ទប់​ទល់​កុំឱ្យ​មាន​កា​​រ ឆ្លង​ថ្មី។

ក្រុមអ្នកជំនាញបាននិយាយថា ការរកឃើញនេះអាចឱ្យមានការផ្តល់មូលនិធិនិងរៀប​ចំការស្រាវជ្រាវ​បង្កើត​វ៉ាក់​សាំង​ប្រឆាំង​នឹងវីរុសដែលកំពុងរាតត្បាតនៅទូទាំងពិភព​លោកនេះ៕

ប្រភព៖ Channel News Asia

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post